Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ជនសង្ស័យគាស់ទូរបរិច្ចាគលុយក្នុងបង្គន់នៅស្រុកពញាឮ ត្រូវម្ចាស់ការ៉ាសសាំងចាប់បានទាំងដៃក្រហម
    សន្តិសុខសង្គម

    ជនសង្ស័យគាស់ទូរបរិច្ចាគលុយក្នុងបង្គន់នៅស្រុកពញាឮ ត្រូវម្ចាស់ការ៉ាសសាំងចាប់បានទាំងដៃក្រហម

    May 19, 202516 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្តាល ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ទូរបរិច្ចាគលុយសាធារណៈនៅក្នុងបន្ទប់ទឹក ក្នុងការ៉ាសសាំងមួយកន្លែង ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ប៉ុន្តែត្រូវបានម្ចាស់ការ៉ាសសាំងចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈពេលធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២២:៣០នាទី នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ។

    ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាម្ចាស់លក់សាំង មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហៃ លីន ហៅ មករា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ​នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ និងក្រុមគ្រួសារកំពុងដេកមើលទូរទស្សន៍នៅក្នុងបន្ទប់។ ក្នុងពេលនោះ ជនរងគ្រោះបានក្រឡេកមើលតាមកញ្ចក់បន្ទប់មកខាងក្រៅ ក៏ឃើញបាត់ទូរដាក់លុយបរិច្ចាគសាធារណៈដែលធ្លាប់ដាក់នៅក្បែរបន្ទប់ទឹក។ ភ្លាមៗនោះ ជនរងគ្រោះបានចេញមកមើល និងសួរនាំបុគ្គលិកលក់សាំង។ បុគ្គលិកបានឆ្លើយថា មានបុរសម្នាក់បានជិះម៉ូតូមកឈប់ក្នុងការ៉ាសសាំង ហើយឥឡូវនេះបានដើរចូលក្នុងបន្ទប់ទឹកបាត់ទៅហើយ។ បន្ទាប់មក ជនរងគ្រោះបានដើរចូលទៅមើលក្នុងបន្ទប់ទឹក ក៏បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពយកកន្ត្រៃធ្វើពីដែក ដងស្រោបជ័រ ១ដើម គាស់ទូរបរិច្ចាគនោះ។ ភ្លាមៗនោះ ជនរងគ្រោះ និងបុគ្គលិកលក់សាំង បាននាំគ្នាចាប់ឃាត់ខ្លួនជនសង្ស័យ រួមទាំងប្រាក់ដែលលួចបាន រួមមានប្រាក់រៀល ៧៧.៧០០រៀល, ប្រាក់បាត ២០បាត, និងប្រាក់ដុង ២.០០០ដុង។ ពួកគេក៏បានតេទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍កំពង់លួង។ កម្លាំងនគរបាលបានចុះមកដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ ព្រមទាំងម៉ូតូ ១គ្រឿង ម៉ាក TODAY ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខព្រៃវែង 1R-0141 ដែលជនសង្ស័យប្រើជាមធ្យោបាយធ្វើដំណើរ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ លី សុវណ្ណរិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកប្រាក់នៅក្នុងទូរបរិច្ចាគនោះពិតប្រាកដមែន។ រូបគេបានបញ្ជាក់ថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក TODAY ចេញពីខេត្តកំពង់ឆ្នាំង តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងគោលបំណងទៅរកប្រពន្ធនៅខេត្តព្រៃវែង។ លុះជិះមកដល់ចំណុចការ៉ាសសាំងជិតស្ពានព្រែកក្តាម រូបគេបានជិះម៉ូតូចូលទៅកន្លែងបន្ទប់ទឹក ហើយក៏បានឃើញទូរដាក់លុយបរិច្ចាគនោះនៅក្បែរ។ ភ្លាមនោះ រូបគេក៏បានលើកទូរនោះចូលក្នុងបន្ទប់ទឹក រួចធ្វើសកម្មភាពយកកន្ត្រៃគាស់ទូរដាក់លុយបរិច្ចាគនោះតែម្តង។ ស្របពេលនោះ ម្ចាស់ការ៉ាសសាំងបានមកទាន់ និងឃាត់ខ្លួនរូបគេតែម្តង។

    ជនសង្ស័យក៏ត្រូវបានធ្វើតេស្តទឹកនោមឃើញលទ្ធផលមានសារធាតុញៀន (+) ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.