Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺ អាចផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងផ្ដល់ឱកាសដល់ពលរដ្ឋ សំណូមពរដោះស្រាយបញ្ហាប្រឈមរបស់ខ្លួន
    ព័ត៌មានជាតិ

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺ អាចផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងផ្ដល់ឱកាសដល់ពលរដ្ឋ សំណូមពរដោះស្រាយបញ្ហាប្រឈមរបស់ខ្លួន

    October 31, 2023Updated:November 3, 202312 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    រតនគិរី៖ លោក សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្តតំណាង លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ គឺ អាចដល់ព័ត៌មានដល់ប្រជាពលរដ្ឋនិងផ្ដល់ឱកាសដល់ពលរដ្ឋបានបញ្ចេញនូវមតិយោបល់សំណូមពររួមទាំងបញ្ហាប្រឈមរបស់ខ្លួនដើម្បីវិភាគការងាររកដំណោះស្រាយ ជូនពួកគាត់ឲ្យទាន់ពេលវេលានិងតម្លាភាព។ ប្រសាសន៍បែបនេះរបស់លោក គឺ បានលើកឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ជាមួយបងប្អូនប្រជាពលរដ្ឋនៅស្រុកអូយ៉ាដាវ ព្រឹកថ្ងៃទី ៣១ខែតុលាឆ្នាំ ២០២៣។

    ពិធីនេះក៏មានការអញ្ជើញចូលរួម លោក លន់សុភាព អភិបាលរងខេត្ត លោក ហេង បុន្នី អភិបាលស្រុកអូរយ៉ាដាវ និង មន្ទីរជំនាញពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋជាច្រើនរូបនៅសាលាស្រុកអូយ៉ាដាវ ។

    មានប្រសាសន៍បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នាពេលនេះលោក សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងថា វេទិការនេះមានគោលបំណង ដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍនានា សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។ ជាពិសេស វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះនឹងបានផ្តល់ព័ត៌មាន ដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលខេត្ត សម្រេចបានកន្លងមក និងមានគម្រោងជា អទិភាពនានា ក្នុងឆ្នាំកន្លងមក ហើយក៏នឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញនូវមតិយោបល់ សំណូមពរ រួមទាំងបញ្ហាប្រឈម របស់ខ្លួន ដើម្បីឲ្យវាគ្មិន មន្ទីរជំនាញពាក់ព័ន្ធ បកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកប់ដោយប្រសិទ្ធភាព។

    ថ្លែងនៅក្នុងឱកាសនេះផងដែរ លោក លន់ សុភាព អភិបាលរងខេត្ត បានលើកឡើងថា រាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង និងសំណូមពរថ្នាក់ដឹកនាំខេត្ត ស្វែងរកនូវដំណោះស្រាយមួយ ល្អប្រសើជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់បន្ទាប់ពីការបកស្រាយ របស់អង្គភាពជំនាញ ពាក់ព័ន្ធថ្នាក់ដឹកនាំខេត្ត និងយកទៅពិភាក្សា និងជំរុញឲ្យមានដំណោះស្រាយជាបន្តបន្ទាប់ ជាពិសេសនៅក្នុងកិច្ចប្រជុំនានារបស់រដ្ឋបាលខេត្ត និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តដើម្បីពង្រឹងនូវការផ្តល់សេវាសាធារណៈធ្វើឲ្យមានគណនេយ្យភាព តម្លាភាព គុណភាព និងប្រសិទ្ធិភាព ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.