កាលពីវេលាម៉ោង ៥:៣០នាទី ល្ងាច ថ្ងៃទី១៦ កុម្ភៈ ២០២៤ ម្សិលមិញ មានហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាកម្មសិទ្ធិរបស់អ្នកស្រី ខុន រស្មី អាយុ ៣៥ឆ្នាំ មុខរបរ ប៉ូលីសនាយកដ្ឋានអន្តរាគមន៍នៃក្រសួងមហាផ្ទៃ។
អគ្គីភ័យនេះ បានឆេះផ្ទះទំហំ ៥ម x ១៦ម ខូចខាតទាំងស្រុង ព្រមទាំងសម្ភារៈមួយចំនួនរួមមាន៖ ម៉ូតូ ៣គ្រឿង កង់ ១គ្រឿង ម៉ាស៊ីនដេរ ៤គ្រឿង ម៉ាស៊ីនបោកខោអាវ ១គ្រឿង កង្ហារ ១គ្រឿង គ្រែ ពូក សាឡុង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ។ មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដែលកើតចេញពីខ្សែភ្លើងម៉ាស៊ីនបោកខោអាវ ។
ក្នុហេតុការណ័នេះ រថយន្តពន្លត់អគ្គីភ័យ ៣គ្រឿង រួមមានរថយន្តពីស្នងការដ្ឋានខេត្តកណ្ដាល ២គ្រឿង និងរថយន្តកងអង្គរក្ស ១គ្រឿង បានប្រើទឹក ៣ ស៊ីទែន ដើម្បីពន្លត់ភ្លើងរលត់ជាស្ថាពរ នៅវេលាម៉ោង ៦:១៥ នាទី ល្ងាចថ្ងៃដដែល ៕