Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » មកស្តាប់ចម្លើយសារភាពរបស់ឃាតក ដែលចាក់សម្លាប់ស្ត្រីម្នាក់ នៅបុរីឈូកវ៉ា២

    មកស្តាប់ចម្លើយសារភាពរបស់ឃាតក ដែលចាក់សម្លាប់ស្ត្រីម្នាក់ នៅបុរីឈូកវ៉ា២

    Updated:April 19, 202480 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    មកដល់ពេលនេះ ឃាតកដែលសម្លាប់ស្ត្រីម្នាក់ នៅបុរីឈូកវ៉ា២ ហើយធ្វើអត្តឃាតខ្លួន ប៉ុន្តែមិនស្លាប់ បានផ្តល់ចម្លើយទៅកាន់សមត្ថិច្ចហើយ ។

    ជនសង្ស័យជាឃាតកមានឈ្មោះ ​លឹ​ម គី​ណែ​ត អាយុ​ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​បានរៀបរាប់ពីដំណើររឿងថា៖ ​ខ្លួន​ជា​ពលករ​នៅ​ប្រទេស​ថៃ ហើយ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​រង​គ្រោះ​រយៈពេល​ជាង ​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ជួប​គ្នា​ផ្ទាល់​ទេ គឺ​ទំនាក់ទំនង​តាម​រយៈ​ឆាត ​(FB) ។ ខ្លួន​មិន​បានដឹង​ថា ខាង​នារី​រង​គ្រោះ​មាន​ប្តី និង​កូន​នោះ​ទេ ហើយ​ចំណែក​ខាង​នាង​ក៏​មិន​បាន​ប្រាប់​ឲ្យ​ខ្លួន​ដឹង​ថា នាង​មាន​ប្ដី មានកូន​នោះ​ដែរ មិនតែប៉ុណ្ណោះ​ខ្លួន​ក៏​បាន​ផ្ញើ​ជា​លុយកាក់​ឲ្យ​នាង​ជា​ហូរហែ​ថែម​ទៀត​ផង ។

    ជន​ដៃដល់​បាន​និយាយ​ទៀត​ថា ពេល​ថ្មី​ៗ​នេះ ទើប​ខ្លួន​បានដឹង​ថា នាង​មាន​ប្ដី និង​មានកូន​ ២​នាក់​រួច​ទៅ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​មានកំ​ហឹ​.​ង និង​គំនុំ ព្រោះតែ​នារី​រង​គ្រោះ​បោកប្រាស់​ទំនុកចិត្ត​ខ្លួន ។ ពេល​នោះ​ខ្លួន​បាន​ស៊ើប​អំពី​ផ្ទះ​កន្លែង​រស់នៅ​របស់​នារី​រង​គ្រោះ​ដឹង​ច្បាស់​អស់ហើយ ខ្លួន​ក៏​បាន​រៀបចំ​ផែនការ​ស​ម្លា​.​ប់​នាង​ចោល និង​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ។

    បន្ទាប់​មក​ក៏​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ​ ដោយ​មានកាំបិត​ផង ហើយ​ពេល​ដល់​ស្រុក​ខ្មែរ​ខ្លួន​បាន​ជួល​រថយន្ត​តាក់ស៊ី ព​ណ៍​ក្រហម​ ១​គ្រឿង ​ជិះ​ទៅ​កាន់​ផ្ទះ​នារី​រង​គ្រោះ​រួច​ក៏​ធ្វើ​សកម្មភាព​ចាក់​ស​ម្លា​.​ប់​នាង និង​អារ​.​កស​ម្លា​.​ប់​ខ្លួនឯង​តែ​ម្ដង ។

    នេះ​គ្រាន់តែ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ដែល​បាន​ទៅ​ធ្វើការ​សាកសួរ​ចម្លើយ​ជនសង្ស័យ នៅ​ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី​តែ​ប៉ុណ្ណោះ ចំណែកឯ​ដើមចម​ពិត​យ៉ាងណា​ទៀត​នោះ​មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ ព្រោះ​ពេល​នេះ​គ្រាន់តែ​ជា​ការ​អះអាង​ពី​ជន​ដៃដល់​តែ​ម្ខាង ចំណែក​នារី​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ មិន​អាច​បកស្រាយ​បាន​ឡើយ ។​

    គួររម្លឹកថា អំពើឃាតកម្មខាងលើ បានកើតឡើងកាលពីវេលាម៉ោង ជាង ៣រសៀល ថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន ជ័យរាជធានី ភ្នំពេញ ។

    ស្ត្រីដែលស្លា.ប់ ឈ្មោះ មាស លក្ខិ ណា អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានប្ដី ឈ្មោះ ហួ ស៊ិន អាយុ ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរ ធ្វើការនៅក្រុមហ៊ុនកិនថ្ម ក្នុងខេត្តកំពង់ស្ពឺ មានកូនប្រុស ២នាក់ សព្វថ្ងៃ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.