Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » ប៉ូលិសស្រុកកៀនស្វាយ បង់មួយសំណាញ់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

    ប៉ូលិសស្រុកកៀនស្វាយ បង់មួយសំណាញ់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

    6 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    ជនសង្ស័យប្រុស-ស្រី ចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ បង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

    ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី២៦ មករា ២០២៥ នៅចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

    លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យទាំង ៥នាក់ ខាងលើ ទី១-ឈ្មោះ ណូ ទិវា (ក្តាម) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ (ជួញដូរ), ទី២-ឈ្មោះ ខន សុខ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀន
    ស្វាយ (ជួញដូរ), ទី៣-ឈ្មោះ វឿន វុធធឿន (ចាយ) ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ (ប្រើប្រាស់), ទី៤-ឈ្មោះ អ៊ុន ស្រីឡេ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ប្រើប្រាស់) និងទី៥-ឈ្មោះ ជឹម ស្រីលក្ខណ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋស្រុកកៀនស្វាយ (ប្រើប្រាស់) ។ ចំណែកវត្ថុរឹបអូសបានមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន១ កញ្ចប់តូច (ទម្ងន់០,០៤ក្រាម) ។

    លោកអធិការបានឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ខន សុខ និងឈ្មោះ ណូ ទិវា បានសារភាពថាឈ្មោះ ថាវ ឡុច (ប៉ក់) ធ្លាប់ប្រើពួកខ្លួនយកថ្នាំញៀនលក់អោយគេជាច្រើនដងមកហើយ ចំពោះថ្នាំញៀនម៉ាទឹកកកចំនួន ១កញ្ចប់តូចនេះ ជារបស់ឈ្មោះ ថាវ ឡុច (ប៉ក់) មិនដឹងទិញមកពីណាទេ ។ ចំណែកឈ្មោះ វឿន វុធធឿន (ចាយ) ឈ្មោះ ជឹមស្រីលក្ខណ៍ និងឈ្មោះ អ៊ុន ស្រីឡេ បានសារភាពថា ពួកខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះ ថាវ ឡុច (ប៉ក់) ជាច្រើនដងមកហើយ និងចេះប្រើប្រាស់ថ្នាំញៀន ១ឆ្នាំមកហើយ ។ រីឯឈ្មោះ ថាវ ឡុច (ប៉ក់) ភេទប្រុស ផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍សំរោងធំបន្តស្រាវជ្រាវរហូតដល់ម៉ោង ១៣:៤០នាទី តែរកពុំឃើញ ។ ក្រោយសួរនាំរួច ជនសង្ស័យទាំង ៥នាក់ (ស្រី២) រួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.