Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឪពុកម្តាយប្រហែសមួយភ្លែត កូនស្រីតូចអាយុ ៩ឆ្នាំលង់ទឹកទន្លេស្លាប់នៅឆ្នេរវាលខ្សាច់កោះឧកញ៉ាតីយ៉ាងអណោចអធ័ម
    សន្តិសុខសង្គម

    ឪពុកម្តាយប្រហែសមួយភ្លែត កូនស្រីតូចអាយុ ៩ឆ្នាំលង់ទឹកទន្លេស្លាប់នៅឆ្នេរវាលខ្សាច់កោះឧកញ៉ាតីយ៉ាងអណោចអធ័ម

    February 18, 20261 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កុមារីវ័យ ៩ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងគួរឲ្យសង្វេគបំផុត ដោយសារលង់ទឹកទន្លេ ខណៈដែលឪពុកម្តាយបាននាំទៅលេងកម្សាន្តនៅឆ្នេរវាលខ្សាច់ ហើយមានការធ្វេសប្រហែសមួយភ្លែតក៏រកមើលកូនមិនឃើញ។ សោកនាដកម្មដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៧ កុម្ភៈ ២០២៦ វេលាម៉ោង ១៦ និង០០នាទី នៅចំណុចឆ្នេរវាលខ្សាច់ទន្លេ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

    លោកវរសេនីយ៍ត្រី យ៉ុង សុខគាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះឧកញ៉ាតី បានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ រិទ្ធ លីតា (ស្រី, ៩ឆ្នាំ) មុខរបរសិស្ស។ កុមារីរងគ្រោះមានឪពុកឈ្មោះ ផល សុភណ្ណារិទ្ធ (ប្រុស, ៣៤ឆ្នាំ) និងម្តាយឈ្មោះ ទូច វណ្ណធឿន មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

    លោកនាយប៉ុស្តិ៍បានបន្តរៀបរាប់ដំណើររឿងថា នៅមុនពេលកើតហេតុ ឪពុក និងម្តាយបាននាំកូនស្រីរងគ្រោះទៅមុជទឹកលេងនៅឆ្នេរខ្សាច់ទន្លេក្បាលភូមិកោះតូច។ ពេលទៅដល់ទីនោះ ពួកគាត់បានអង្គុយលេងនៅលើវាលខ្សាច់បានបន្តិច ស្រាប់តែបាត់កូន ក៏បានដើររកមើលតែមិនឃើញ។ ដោយមិនអស់ចិត្ត ឪពុកបានរត់ឡើងមកមើលនៅកន្លែងដាក់ម៉ូតូ ក៏នៅតែមិនឃើញ រួចក៏ចុះទៅឆ្នេរខ្សាច់វិញ។ ដោយមានការសង្ស័យ ឪពុកក៏បានពឹងឲ្យបងប្អូនដែលនៅក្បែរនោះជួយចុះរាវរកក្នុងទឹកទន្លេភ្លាមៗ។

    លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា មួយសន្ទុះក្រោយមក បុរសម្នាក់ឈ្មោះ រស់ រម្យ ក៏បានរាវរកឃើញ និងបានបីកុមារីរងគ្រោះចេញពីក្នុងទឹក ដោយមានសភាពទន់បាត់បង់ស្មារតីទៅហើយ។ ភ្លាមៗនោះ ឪពុកម្តាយបានប្រញាប់បញ្ជូនកូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ប៉ុន្តែជាអកុសល ក្រោយពីបានពិនិត្យរួច គ្រូពេទ្យបានប្រាប់ថាក្មេងស្រីរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ។ បន្ទាប់មក ក្រុមគ្រួសារក៏បានដឹកសពកុមារីរងគ្រោះត្រឡប់មកផ្ទះវិញ និងបានរាយការណ៍ជូនសមត្ថកិច្ច។

    ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយគ្រូពេទ្យ បានចុះមកពិនិត្យសពយ៉ាងល្អិតល្អន់។ ជាលទ្ធផល សមត្ថកិច្ច និងគ្រូពេទ្យបានបញ្ជាក់ថា សពកុមារីរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលគឺពិតជាស្លាប់ដោយសារការលង់ទឹកប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្រេងបំផុត៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.