Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កុកភ្លេចជុង តែជុងមិនភ្លេចកុកនោះទេ ! សម្លាប់មនុស្ស គេចខ្លួនអស់ ១៧ឆ្នាំ ចុងក្រោយនៅតែត្រូវប៉ូលិសចាប់ខ្លួនបាន
    សន្តិសុខសង្គម

    កុកភ្លេចជុង តែជុងមិនភ្លេចកុកនោះទេ ! សម្លាប់មនុស្ស គេចខ្លួនអស់ ១៧ឆ្នាំ ចុងក្រោយនៅតែត្រូវប៉ូលិសចាប់ខ្លួនបាន

    October 21, 202416 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    សង្ស័យម្នាក់​ ខំគេចខ្លួនអស់រយៈពេល ១៧ឆ្នាំ ប៉ុន្តែសំណាញ់ច្បាប់ញឹក នៅតែត្រូវ​ប៉ូលិស​ស្រុកស្អាង ​ស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង ១៤.៥៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

    លោកវរសេនីយ៏ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនដែលត្រូវចាប់ខ្លួនមានឈ្មោះ អូយ សុខា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ​មុខរបរមិនពិត​ប្រាកដ មានទីលំនៅ​ភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល ជាប់បទចោទពីបទ «មនុស្សឃាតដោយចេតនា» កើតហេតុកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ នៅចំណុចភូមិលេខ ០៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ ​

    បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី ​៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.