Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » បុរសវ័យចំណាស់ រងការចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីអាយុ ១២ឆ្នាំ ហើយគំរាមសម្លាប់ចោលទៀត

    បុរសវ័យចំណាស់ រងការចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីអាយុ ១២ឆ្នាំ ហើយគំរាមសម្លាប់ចោលទៀត

    Updated:February 6, 202422 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ ក្មេងស្រីរងគ្រោះ ប្តឹងចោទប្រកាន់ថា បាន​​ធ្វើសកម្មភាពរំលោភសេពសន្ទវៈទៅលើកូនស្រីរបស់គាត់ រហូតបានសម្រេច ព្រមទាំងគំរាមសម្លាប់ក្មេងស្រីរងគ្រោះទៀតផង ប្រសិនបើនាងហ៊ាននិយាយប្រាប់គេ ។

    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចចម្ការស្វាយរំលេច ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

    ជនសង្ស័យខាងលើមានឈ្មោះ ​អក បរន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ ១២ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិសន្ទ្រែ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ មុខរបរសិស្ស ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសដែលជាជនសង្ស័យ បានបើកបរម៉ូតូដឹកឥវ៉ាន់នៅតាមផ្លូវ ហើយបានឃើញកុមារីរងគ្រោះ កំពុងជិះកង់ មួយគ្រឿង ឌុបគ្នា ៣នាក់ (ក្មេងៗដូចគ្នា) ពេលនោះជនសង្ស័យ ក៏បានហៅក្មេងរងគ្រោះឱ្យជួយកាន់ឥវ៉ាន់គាត់ ហើយកុមារីរងគ្រោះ ក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ដោយសារជនសង្ស័យ និងឪពុក-ម្ដាយ ជនរងគ្រោះរាប់អានស្គាល់គ្នា ។ ដោយជនសង្ស័យបានឌុបកុមារីរងគ្រោះ ជិះទៅដល់កន្លែងកើតហេតុខាងលើ រួចជនសង្ស័យ បានធ្វើសកម្ម ភាពចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីរងគ្រោះ រហូតបានសម្រេច ហើយ​គំរាមក្មេងស្រីរងគ្រោះ មិនឱ្យ និយាយប្រាប់គេ ប្រយ័ត្នសម្លាប់ចោល រួចជនសង្ស័យ បានឌុបក្មេងស្រីរងគ្រោះ ត្រឡប់មកផ្ទះវិញ ។

    ក្រោយទទួលពាក្យបណ្ដឹងពីម្តាយក្មេងស្រីរងគ្រោះនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ៤រសៀល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើបង្ក្រាបឃាត់ខ្លួនជន សង្ស័យ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ៩ព្រឹក និងកសាងសំណុំរឿង ​បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.