Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ដោយសារ​គ្រឿងញៀន ធ្វើឲ្យជាប់គុក ៣លើក ចេញមកវិញ​មិនកែ ដេញកាប់​ម្តាយ ជាប់គុកជាថ្មី​
    សន្តិសុខសង្គម

    ដោយសារ​គ្រឿងញៀន ធ្វើឲ្យជាប់គុក ៣លើក ចេញមកវិញ​មិនកែ ដេញកាប់​ម្តាយ ជាប់គុកជាថ្មី​

    December 2, 2024Updated:December 2, 202412 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បុរសម្នាក់ ដោយសារតែគ្រឿងញៀន ធ្វើឲ្យជាប់ពន្ធ​នាគារដល់ទៅ ៣លើក ​តែពេល​ចេញមកវិញ នៅតែមិនកែប្រែ ទំបំផុត​ត្រូវប៉ូលចាប់បញ្ចូលគុកជាថ្មី ក្រោយ​កាន់កាំបិតប៉័ងតោដេញកាប់​​ម្តាយ ខ្លួនឯង កាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី០១ ធ្នូ ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ គឺ​ជាកូនប្រុសទោល ឈ្មោះ លី សាគី ហៅលីសាវី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ  រស់នៅក្នុងបន្ទុកជាមួយម្តាយ ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា ​ជនសង្ស័យធ្លាប់មានប្រវត្តិជាប់ពន្ធនាគារចំនួនបីលើករួចមកហើយ ករណីប្រើប្រាស់នូវសារធាតុញៀន តែពេលផុតកំណត់ទោសមានសេរីភាពបានវិលមកផ្ទះវិញ គឺមិនបានកែប្រែឡើយ ដែលនៅតែបន្តប្រើប្រាស់គ្រឿងញៀន និងរករឿងអុកឡុកម្តាយសុំលុយម្តាយជាប្រចាំ ។ លុះនៅថ្ងៃកើតហេតុ ក្រោយពីប្រើប្រាស់ថ្នាំញៀនរួច ជនសង្ស័យ ក៏បានយកកាំបិតប៉័ងតោរកកាប់ជនរងគ្រោះ ឃើញដូចនោះជនរងគ្រោះក៏បានរត់ចេញពីក្នុងផ្ទះ ដើម្បីឲ្យគេជួយ ភ្លាមនោះ ជនសង្ស័យបានយកដុំឥដ្ឋប្រហោងគុបទៅលើជនសង្ស័យបន្ថែមទៀត បណ្តាលឲ្យត្រូវចំមេជើងខាងឆ្វេង ក៏បានអ្នកជិតខាងប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍ដលមមៀន ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបដិសេដ្ឋថា ខ្លួនមិនបានប្រព្រឹត្ដដូចការចោទប្រកាន់នោះទេ តែសមត្ថកិច្ចទទួលបាននូវការបញ្ជាក់របស់អ្នកភូមិជាសាក្សីថា ​ជនសង្ស័យ ពឹតជាបានប្រើហឹង្សា​ និងគម្រាម​សម្លាប់​ម្តាយពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី៕



    ​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.