Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន
    សន្តិសុខសង្គម

    ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

    February 13, 20255 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ នៅក្នុងខ្ទម ភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

    ជនសង្ស័យមានឈ្មោះ ខុម ចំរ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ។ ការឃាត់ខ្លួននេះ កើតឡើងនៅថ្ងៃទី ១២ ​កុម្ភៈ ​២០២៥ វេលាម៉ោងជាង ២រសៀល ​បន្ទាប់ពីប្រជាពលរដ្ឋជូនដំណឹងសមត្ថកិច្ចអំពីសកម្មភាពលក់គ្រឿងញៀនរបស់ជនសង្ស័យ។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានចាប់យក​ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន (Ice) ចំនួន ៣ កញ្ចប់ មានទម្ងន់ ០.៨៨ ក្រាម និងឧបករណ៍ប្រើប្រាស់មួយចំនួន ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា សារធាតុញៀននេះជារបស់ខ្លួន ដែលបានទិញពីបុរសម្នាក់ឈ្មោះ គង់ នៅភូមិត្រពាំងបាគូរ ក្នុងតម្លៃ ៤០.០០០ រៀល ដើម្បីលក់បន្ត និងប្រើប្រាស់ផ្ទាល់។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្ដសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.