Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អាជ្ញាធរនិងមន្ទីរបរិស្ថានខេត្តកណ្ដាល ចុះពិនិត្យទីតាំងស្តុក និងកែច្នៃឆ្អឹងគោ បន្ទាប់ពីប្រជាពលរដ្ឋត្អូញត្អែរពីក្លិនស្អុយប៉ះពាល់សុខភាព
    សន្តិសុខសង្គម

    អាជ្ញាធរនិងមន្ទីរបរិស្ថានខេត្តកណ្ដាល ចុះពិនិត្យទីតាំងស្តុក និងកែច្នៃឆ្អឹងគោ បន្ទាប់ពីប្រជាពលរដ្ឋត្អូញត្អែរពីក្លិនស្អុយប៉ះពាល់សុខភាព

    June 18, 20255 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាល សហការជាមួយអាជ្ញាធរក្រុងតាខ្មៅ សង្កាត់ និងភូមិព្រែកសំរោង៣ បានចុះពិនិត្យទីតាំងស្តុក និងកែច្នៃឆ្អឹងគោរបស់លោក អ៊ឹម ដារ៉ា បន្ទាប់ពីទទួលបានការត្អូញត្អែរពីប្រជាពលរដ្ឋអំពីក្លិនស្អុយប៉ះពាល់សុខភាពអស់ជាង ២ឆ្នាំ។ ការចុះពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក។

    ក្រុមការងារដឹកនាំដោយលោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យមន្ទីរបរិស្ថានខេត្តកណ្ដាល បានចុះស្រង់មតិប្រជាពលរដ្ឋចំនួន ៦គ្រួសារ។ ប្រជាពលរដ្ឋបានលើកឡើងថា មានក្លិនស្អុយម្តងម្កាលតាមទិសខ្យល់ ដែលធ្វើឲ្យពិបាកក្នុងការរស់នៅ ហើយស្នើសុំឲ្យម្ចាស់ទីតាំងស្តុកឆ្អឹងគោ រកវិធីសាស្ត្រទប់ស្កាត់ក្លិននេះ កុំឲ្យស្អុយបន្តទៀត។

    តាមរយៈកំណត់ហេតុរបស់អាជ្ញាធរក្រុងតាខ្មៅ និងអាជ្ញាធរសង្កាត់តាខ្មៅ បានណែនាំដល់ម្ចាស់ទីតាំងឲ្យ៖

    • រៀបចំកន្លែងហាលឆ្អឹងឲ្យបានត្រឹមត្រូវ (ពង្រាបឆ្អឹងឲ្យរាប និងបាញ់ជី E.M ដើម្បីកាត់បន្ថយក្លិន)។
    • រៀបចំបាំងសំណាញ់ខៀវ ដើម្បីកាត់បន្ថយក្លិន។
    • រៀបចំកន្លែងស្តុកឆ្អឹងស្ងួត និងកន្លែងកែច្នៃឆ្អឹងឲ្យបានត្រឹមត្រូវ។

    មតិរបស់ក្រុមការងារ (វិធានការបន្ទាន់) បានតម្រូវឲ្យម្ចាស់អាជីវកម្មត្រូវ៖

    • រកវិធីសាស្ត្រកាត់បន្ថយក្លិនស្អុយ កុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
    • រៀបចំកន្លែងស្តុក និងកែច្នៃឆ្អឹងឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
    • គោរព និងអនុវត្តច្បាប់នានា លិខិតបទដ្ឋានគតិយុត្តិឲ្យមានប្រសិទ្ធិភាព។
    • សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។

    ម្ចាស់អាជីវកម្មលោក អ៊ឹម ដារ៉ា បានឯកភាពតាមមតិរបស់អាជ្ញាធរ និងក្រុមការងារជំនាញទាំងអស់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.