ក្រោយពីមានសេចក្តីរាយការណ៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងទីតាំងហាងស្នូកឃើរមួយកន្លែងនៅក្រុងតាខ្មៅ ដែលបាននឹងកំពុងពង្វក់ក្មេងៗសិស្សសាលា ដោយផ្សព្វផ្សាយបញ្ចុះតម្លៃពិសេស ៥០% ជូនដល់សិស្សានុសិស្សរួចមក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យកម្លាំងចុះទៅពិនិត្យ និងណែនាំធ្វើកិច្ចសន្យាដល់ម្ចាស់ហាង ដើម្បីបញ្ឈប់កាយផ្សាយទាក់ទាញ ឱ្យសិស្សសាលាមកលេងគ្រប់រូបភាព និងហាមដាច់ខាតមិនអនុញ្ញាតឱ្យសិស្សស្លៀកពាក់ឯកសណ្ឋានសិស្សសាលាចូលលេងក្នុងហាងឡើយ ៕
រូបភាព៖ មហាគ្រួសារតាខ្មៅ






