Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ធ្លាប់ជាប់គុក ២លើក មិនរាងចាល បែរជាមកកាប់បំផ្លាញម៉ូតូ និងគំរាមសម្លាប់ក្មួយបង្កើត ព្រោះខឹងចូលឃាត់រឿងឈ្លោះជាមួយសង្សារ
    សន្តិសុខសង្គម

    ធ្លាប់ជាប់គុក ២លើក មិនរាងចាល បែរជាមកកាប់បំផ្លាញម៉ូតូ និងគំរាមសម្លាប់ក្មួយបង្កើត ព្រោះខឹងចូលឃាត់រឿងឈ្លោះជាមួយសង្សារ

    February 5, 20265 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បុរសម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ ២លើក រួចមកហើយនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ និងគំរាមសម្លាប់ក្មួយប្រុសបង្កើតរបស់ខ្លួន ដោយសារតែខឹងក្មួយចូលទៅឃាត់រូបគេកំពុងឈ្លោះប្រកែកគ្នាជាមួយសង្សារ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ កុម្ភៈ ២០២៦ វេលាម៉ោង ១៣និង០០នាទី នៅចំណុចរោងម៉ាស៊ីនបូមទឹកខ្នងទួល ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ មន គឹមលាង (ប្រុស, ២២ឆ្នាំ) មុខរបរកសិករ ត្រូវជាក្មួយបង្កើត។ ចំណែកឯជនសង្ស័យមានឈ្មោះ មន គង្គា (ប្រុស, ៣១ឆ្នាំ) មុខរបរមិនពិតប្រាកដ ត្រូវជាពូបង្កើត ដែលរូបគេមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន និងធ្លាប់មានប្រវត្តិជាប់ពន្ធនាគារចំនួន ២លើក ពាក់ព័ន្ធករណីគ្រឿងញៀន។ អ្នកទាំងពីរមានទីលំនៅភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

    លោកអធិការបានបន្តថា ជនសង្ស័យគឺជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយមុនពេលកើតហេតុរូបគេបានឈ្លោះប្រកែកគ្នាជាមួយសង្សាររហូតឈានដល់ការប្រើអំពើហិង្សា។ ឃើញដូច្នេះ ជនរងគ្រោះដែលជាក្មួយបានចូលទៅឃាត់កុំឲ្យពូឈ្លោះគ្នាជាមួយសង្សារ ធ្វើឲ្យជនសង្ស័យខឹងសម្បារយ៉ាងខ្លាំង ក៏ស្ទុះទៅធាក់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យដួល រួចជាន់កាច់បំបាក់ស្លាកលេខចោល។ មិនអស់ចិត្ត ជនសង្ស័យបានទៅយកកាំបិតមកកាប់ម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀតបណ្តាលឲ្យខូចខាតយ៉ាងដំណំ ព្រមទាំងស្រែកគំរាមកំហែងថានឹងកាប់សម្លាប់ជនរងគ្រោះចោលទៀតផង។

    លោកអធិការបានបញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានបោះកាំបិតចោលទៅក្នុងដីស្រូវ។ ដោយមានការភ័យខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន ជនរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនពូរបស់ខ្លួនតែម្តង។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកមាន កាំបិតដងដែកចំនួន ១ ប្រវែង ០,៤៧ម៉ែត្រ និងម៉ូតូ ១គ្រឿង ម៉ាក Honda Dream ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JP-8249 របស់ជនរងគ្រោះ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.