Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនខណៈកំពុងជួញដូរគ្រឿងញៀន
    សន្តិសុខសង្គម

    ជនជាតិវៀតណាមម្នាក់ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនខណៈកំពុងជួញដូរគ្រឿងញៀន

    September 4, 202514 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចលក់មាន់បំពងមួយកន្លែង។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៧កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៨:៣០នាទី នៅភូមិដីឥដ្ឋកោះ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

    លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ្វៀង វ៉ាន់ញ៉ាង ហៅ វី (ប្រុស, ៣៣ឆ្នាំ) ដែលជាជនជាតិវៀតណាម។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរថ្នាំញៀននៅចំណុចកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះភ្លាមៗតែម្ដង។

    ពេលធ្វើការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន ៧កញ្ចប់តូច ដែលមានទម្ងន់សរុប ១,២២ក្រាម និងទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកប៊ិច ១គ្រឿង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំង ៧កញ្ចប់នោះជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញពីបុរសជនជាតិវៀតណាមម្នាក់នៅម្តុំគល់ស្ពានកោះនរា ខណ្ឌច្បារអំពៅ ក្នុងតម្លៃ ៣០០.០០០រៀល។ ជនសង្ស័យបានបន្តថា ខ្លួនបានយកថ្នាំញៀននោះមករំលែកវេចខ្ចប់បានចំនួន ១៨កញ្ចប់តូច ហើយបានលក់អស់ចំនួន ១១កញ្ចប់តូច។ គាត់ក៏បានសារភាពថាខ្លួនធ្លាប់ទិញគ្រឿងញៀនពីបុគ្គលនេះអស់ចំនួន ១៥ដងមកហើយ។

    បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.