Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » មកស្តាប់ចម្លើសារភាពរបស់ជនបរទេស ២នាក់ ដែលត្រូវប៉ូលិសឃាត់ខ្លួន ក្រោយប្លន់រថយន្តនៅស្រុកកណ្តាលស្ទឹង ហើយជិះគេចខ្លួនដល់ស្រុកកៀនស្វាយ

    មកស្តាប់ចម្លើសារភាពរបស់ជនបរទេស ២នាក់ ដែលត្រូវប៉ូលិសឃាត់ខ្លួន ក្រោយប្លន់រថយន្តនៅស្រុកកណ្តាលស្ទឹង ហើយជិះគេចខ្លួនដល់ស្រុកកៀនស្វាយ

    Updated:May 28, 202415 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    កាលពីវេលាម៉ោងជាង ៦ព្រលប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ មានករណីបុរសអ្នកបើករថយន្តតាក់ស៊ីម្នាក់ត្រូវជនបរទេសចំនួន ៤នាក់ (ជនជាតិចិនម្នាក់ និងជនជាតិវៀតណាម ៣នាក់) បានធ្វើសកម្មភាពប្លន់រថយន្តមួយគ្រឿងម៉ាក Toyota Alphat ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BX-6820 នៅចំណុចភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

    ដោយមានការយកចិត្តទុកដាក់ ពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សហការគ្នាដេញចាប់រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមទាំងរថយន្តរបស់ជនរងគ្រោះនៅចំណុចឃុំគរគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

    ជនសង្ស័យទាំង ២នាក់ខាងលលើ ទី១-ឈ្មោះ Nguyễn Thont Đồng ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ វៀតណាម និងទី២-ឈ្មោះ Li Jun Wei ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ចិន ។ ចំណែកជនរងគ្រោះឈ្មោះ យុង សុផាត ភេទប្រុស អាយុ ៤៤ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរកា សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ រត់ឡានស្នួល ។

    បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោងប្រមាណ ៨ព្រឹក ជនរងគ្រោះបានបើករថយន្តខាងលើចេញពីផ្ទះរបស់ខ្លួនដើម្បីយករថយន្តទៅធ្វើនៅភ្នំពេញ និងទៅរកដឹកភ្ញៀវនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង ។ រហូតម៉ោងប្រមាន ១០ព្រឹក ថ្ងៃខែឆ្នាំដដែល ក្រុមអ្នករថតាត់ស៊ីដូចគ្នាបាននាំគ្នាលេងក្នុងគ្រុបឆាតថា មានជនជាតិចិនរកជួលរថយន្ត ពេលនោះជនរងគ្រោះបានឆាតទៅជនជាតិចិនខាងលើ រួចជនជាតិចិនខាងលើបានដាក់ទីតាំងឲ្យជនរងគ្រោះទៅជួបម្តុំស្ពានអាកាសផ្សារដីហុយ ពេលទៅដល់ជនរងគ្រោះបានជួបនឹងជនជាតិចិនខាងលើ ហើយជនរងគ្រោះបានសួរទៅជនជាតិចិនតាមរយៈទូរស័ព្ទបកប្រែភាសាថា ចង់ទៅណា ជនជាតិចិនបានតបវិញថា ទៅច្រកព្រុំដែនព្រែកចាក(ទៅវិញទៅមក) រួចជនរងគ្រោះបានទាថ្លៃដឹកទៅវិញទៅមកក្នុងតម្លៃ ១៩០ដុល្លារ ប៉ុន្តែជនជាតិចិនខាងលើបានតថ្លៃ ១៤០ដុល្លារ ជនរងគ្រោះក៏យល់ព្រម ហើយដឹកជនជាតិចិននោះទៅច្រកព្រុំដែនព្រែកចាក ពេលទៅដល់ជនជាតិចិនខាងលើបានជួបនឹងនារីជនជាតិចិនដូចគ្នា ដោយឡែកជនរងគ្រោះអង្គុយចាំនៅរថយន្ត ពេលហូបបាយរួចជនជាតិចិនខាងលើបាននាំគ្នាដើរចូលកន្លែងអនឡាញនៅទីនោះបាត់ប្រហែលមួយម៉ោងទើបជនជាតិចិនខាងលើដើរចេញមកវិញ និងនាំជនជាតិវៀតណាមបីនាក់ទៀតមកជាមួយ តែពុំឃើញជនជាតិចិនស្រីនោះចេញមកទេ ។ ពេលនោះជនរងគ្រោះបានបើករថយន្តដឹកជនជាតិចិន និងជនជាតិវៀតណាម ០៣ នាក់ទៀត ត្រឡប់មកភ្នំពេញវិញដោយបើករថយន្តតាមបណ្ដោយផ្លូវជាតិលេខ៣ លុះដល់ចំនុចកើតហេតុ ជនជាតិវៀតណាមទាំងនាក់ខាងលើបានព្រួតគ្នាវាយជនជាតិចិនតែម្តង ឃើញដូចនោះ ជនរងគ្រោះភ័យបានអែបរថយន្តចូលគៀន រួចរត់ចុះពីលើរថយន្តតែពុំពន្លត់ម៉ាស៊ីនទេ បន្តិចក្រោយមកជនរងគ្រោះក៏បានដើចូលទៅពន្លត់ម៉ាស៊ីនរថយន្ត ស្រាប់តែជនជាតិវៀតណាមចាប់ដៃ និងដណ្ដើមសោរថយន្តពីចង្កេះខោរបស់ជនរងគ្រោះ រួចបើករថយន្តរបស់ជនរងគ្រោះរត់គេចខ្លួន រហូតដល់ចំណុចឃុំ គរគីធំ ស្រុកកៀនស្វាយ ទើបកម្លាំងសមត្ថកិច្ចស្រុកកៀនកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ ចំណែកជនជាតិវៀតណាមពីរនាក់ទៀត បានចុះពីលើរថយន្តរួចគេចខ្លួនបាត់ ។ ដោយឡែកជនសង្ស័យទាំងពីរត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយប្រគល់ជូនកម្លាំងផ្នែកជំនាញស្រុកកណ្ដាលស្ទឹងដើម្បីធ្វើការសាកសួរ ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយធ្វើការសាកសួររួច ជនសង្ស័យជនជាតិចិនបានឆ្លើយសារភាពថា ខ្លួនគេត្រូវបានមិត្តភ័ក្តិម្នាក់ទៀតឈ្មោះ Zhu bao ឲ្យទៅទទួលភ្ញៀវជនជាតិវៀតណាម ៣នាក់ ខាងលើពីរច្រកព្រុំដែនព្រែកចាក ដើម្បីទៅធ្វើការនៅច្រកព្រំដែនជ្រៃធំ ។ ចំណែកជនសង្ស័យជាជនជាតិវៀតណាមខាងលើបានឆ្លើយសារភាពថា ខ្លួនត្រូវបានជនជាតិចិនខាងលើលោះខ្លួនចេញពីកន្លែងអនឡាញមួយកន្លែងនៅម្តុំច្រកព្រុំដែនព្រែកចាក ដើម្បីទៅធ្វើការនៅកន្លែងផ្សេង ពេលជិះរថយន្តដល់ចំណុចកើតហេតុបក្ខពួកខ្លួន ២នាក់ទៀត បានវាយជនជាតិចិនខាងលើ និងបានគំរាមឲ្យជូនខ្លួន និងបក្ខពួកត្រឡប់ទៅប្រទេសខ្លួនវិញ និងបានវាយដណ្ដើមសោររថយន្តពីជនរងគ្រោះដើម្បីបើកគេចខ្លួន ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.