ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចេញលិខិតព្រមានទៅដល់ម្ចាស់ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ គឺលោកស្រី ចាន់ ណារី ក្រោយមានការិះគន់ជាច្រើនពីប្រជាពលដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្តង់ដាកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកច្រើនសារ ប៉ុន្តែបញ្ហានេះ អូសបន្លាយរហូតដល់បច្ចុប្បន្ន ។
ឯកឧត្តម អភិបាលខេត្តកណ្តាល បានព្រមាន និងទុករយៈពេល ០១ ខែ ឲ្យម្ចាស់អាជីវកម្មខាងលលើ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មរបស់ខ្លួន ប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់ជាធរមាន ៕
