បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣០ កក្កដា ២០២៥ បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈលើ នារីរងគ្រោះអនីតិជន ដែលជាអ្នកស្គាល់គ្នា។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២១:០០នាទី យប់ ថ្ងៃទី២៨ កក្កដា ២០២៥ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះអនីតិជន (១៥ឆ្នាំ) មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ស៊ីត ណានជេម (ប្រុស, ៤០ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ ក្រោយការពិនិត្យ ទឹកនោមរបស់ជនសង្ស័យគឺអវិជ្ជមានសារធាតុញៀន។
ប្រភពសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅចុងខែមេសា ឆ្នាំ២០២៥ ជនសង្ស័យ បានមកស្នាក់នៅផ្ទះម្តាយមីងរបស់ខ្លួនឈ្មោះ អ៊ួន យ៉ុម (ស្រី, ៥៩ឆ្នាំ) ក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ)។ ក្រោយមក ម្តាយរបស់នារីរងគ្រោះឈ្មោះ ស្រេង ដាណេ និង នារីរងគ្រោះ តែងតែនាំគ្នាមកអង្គុយនិយាយលេងនៅផ្ទះឈ្មោះ អ៊ួន យ៉ុម ហើយ ជនសង្ស័យ និង នារីរងគ្រោះ ក៏បានស្គាល់គ្នាតាំងពីពេលនោះមក។ ក្រោយមក ជនសង្ស័យ ក៏បានមានទំនាក់ទំនងស្នេហាជាមួយ នារីរងគ្រោះ តែនារីរងគ្រោះមិនព្រមស្រលាញ់នោះទេ។ ទោះជាយ៉ាងនេះក្តី នារីរងគ្រោះ និងម្តាយ តែងតែនាំគ្នាមកអង្គុយលេងនៅផ្ទះម្តាយមីងរបស់ ជនសង្ស័យ ជារៀងរាល់ថ្ងៃ។ ជនសង្ស័យ តែងតែអង្គុយផឹកស្រាបៀរតែម្នាក់ឯងនៅខាងក្រោមផ្ទះដែលគេទុកចោល ហើយនៅជាប់នឹងផ្ទះម្តាយមីងរបស់ខ្លួន។
លុះនៅថ្ងៃទី២៨ កក្កដា ២០២៥ វេលាម៉ោង ២០:២០នាទី ជនសង្ស័យ កំពុងតែអង្គុយផឹកស្រាបៀរតែម្នាក់ឯងនៅខាងក្រោមផ្ទះដែលគេទុកចោល។ បន្តិចក្រោយមក ឃើញ នារីរងគ្រោះ និងម្តាយឈ្មោះ ស្រេង ដាណេ បាននាំគ្នាមកអង្គុយលេងនៅក្នុងផ្ទះឈ្មោះ អ៊ួន យ៉ុម ដែលត្រូវជាម្តាយមីង។ លុះនៅវេលាម៉ោង ២១:០០នាទី ថ្ងៃដដែល នារីរងគ្រោះ បានដើរមកអង្គុយលេងនៅលើកាំជណ្តើរផ្ទះដែលគេទុកចោល។ ពេលនោះ ជនសង្ស័យ បានអង្គុយផឹកស្រាបៀរអស់ ០៦កំប៉ុង ដោយមានសភាពស្រវឹងយ៉ាងខ្លាំង ក៏បានដើរទៅអង្គុយលេងក្បែរ នារីរងគ្រោះ ហើយបានធ្វើសកម្មភាពចាប់អោបថើប ព្រមទាំងចាប់ច្របាច់ថ្ពាល់ទាំងសងខាង។ បន្ទាប់មក ជនសង្ស័យ បាននិយាយបបួលលួងលោម នារីរងគ្រោះ ឲ្យឡើងទៅលើផ្ទះដែលគេទុកចោល។
នៅពេលនោះ នារីរងគ្រោះ ក៏បានយល់ព្រមឡើងទៅជាមួយ ហើយ ជនសង្ស័យ ក៏បានរុញនិងធាក់ទ្វារមួយជើង បណ្ដាលឲ្យរបើកសោរទ្វារ។ ជនសង្ស័យ ក៏បានចាប់ទាញដៃ នារីរងគ្រោះ ចូលទៅខាងក្នុងផ្ទះ ហើយបានចាប់ផ្ដួល នារីរងគ្រោះ ទៅលើរនាប់ឫស្សី។ ជនសង្ស័យ ក៏បានចាប់ផ្តើមធ្វើសកម្មភាពស្ទាបអង្អែលលើដងខ្លួនប្រាណ ចាប់អោបថើប បឺតមាត់ និងចាប់ច្របាច់សុដន់របស់ នារីរងគ្រោះ ហើយបានស្រាតខោ នារីរងគ្រោះ ចេញ។ ជនសង្ស័យ ក៏បានស្រាតខោរបស់ខ្លួនឯងចេញផងដែរ។ នៅពេលនោះ ជនសង្ស័យ ក៏ចាប់លើកជើង នារីរងគ្រោះ ទាំងសងខាងឡើងទៅលើ និងបានដេកពោបពីលើ នារីរងគ្រោះ ហើយបានយកប្រដាប់ភេទដាក់ចូលក្នុងប្រដាប់ភេទរបស់ នារីរងគ្រោះ បានប្រហែល ១០នាទី។ ជនសង្ស័យ ក៏បានដកប្រដាប់ភេទចេញមកវិញ និងបញ្ចេញទឹកកាមបាញ់មកខាងក្រៅ។ ក្រោយមក ជនសង្ស័យ ក៏បានក្រោកឡើងស្លៀកខោវិញ ចំណែក នារីរងគ្រោះ ក៏បានក្រោកឡើង និងស្លៀកខោវិញដែរ។ ជនសង្ស័យ និង នារីរងគ្រោះ ក៏បាននាំគ្នាដើរចុះមកដីទាំងពីរនាក់។ មួយសន្ទុះក្រោយមក ម្តាយរបស់ នារីរងគ្រោះ ឈ្មោះ ស្រេង ដាណេ ក៏បានដើរមករក នារីរងគ្រោះ និងបានហៅ នារីរងគ្រោះ ឲ្យត្រឡប់ទៅផ្ទះវិញ ចំណែក ជនសង្ស័យ ក៏បានដើរទៅផ្ទះម្តាយមីងវិញដែរ។
លុះនៅថ្ងៃទី២៩ កក្កដា ២០២៥ វេលាម៉ោង ២០:០០នាទី នារីរងគ្រោះ មានការភ័យខ្លាច ដោយសារ ជនសង្ស័យ បាននិយាយគំរាមកំហែងទៅលើ នារីរងគ្រោះ ថា បើសិនជាថ្ងៃក្រោយ នារីរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយប្រុសផ្សេងទៀត ជនសង្ស័យ នឹងលួចសម្លាប់ចោលតែម្តង។ ទើប នារីរងគ្រោះ បានមកសុំផ្ទះប្រជាពលរដ្ឋនៅក្បែនោះស្នាក់នៅមួយយប់។ រហូតមកដល់ថ្ងៃទី៣០ កក្កដា ២០២៥ វេលាម៉ោង ០៨:០០នាទី ម្តាយរបស់ នារីរងគ្រោះ ឈ្មោះ ស្រេង ដាណេ គាត់បានដើររកកូនស្រីឃើញ ហើយក៏បាននិយាយប្រាប់ទៅកូនស្រីថា ឈ្មោះ ស៊ីត ណានជេម បានជិះម៉ូតូមករកកូនស្រីដល់ផ្ទះ។ ដោយឮដូចនេះហើយ ទើប នារីរងគ្រោះ មានការភ័យខ្លាចថា ជនសង្ស័យ នឹងធ្វើបាបដោយអំពើចាប់រំលោភសេពសន្ថវៈមកលើរូបគាត់ម្តងទៀត។ ទើបរូបគាត់ទៅរាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ខ) នៅវេលាម៉ោង ១១:០០នាទី ដើម្បីឲ្យសមត្ថកិច្ចនគរបាលចុះជួយអន្តរាគមន៍។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទជាមួយ នារីរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕