Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » គួរឲ្យសង្វេគ! ក្មេងស្រីសិស្សសាលាម្នាក់លង់ទឹកទន្លេមេគង្គស្លាប់ ខណៈរៀនហែលទឹកនៅស្រុកមុខកំពូល
    សន្តិសុខសង្គម

    គួរឲ្យសង្វេគ! ក្មេងស្រីសិស្សសាលាម្នាក់លង់ទឹកទន្លេមេគង្គស្លាប់ ខណៈរៀនហែលទឹកនៅស្រុកមុខកំពូល

    May 22, 202597 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្តាល ៖ ជារឿងដ៏សោកសៅ និងគួរឲ្យសង្វេគជាទីបំផុត ដែលក្មេងស្រីសិស្សសាលាអាយុទើបតែ ១៥ឆ្នាំ ម្នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹកទន្លេមេគង្គ ពេលកំពុងរៀនហែលទឹកយ៉ាងសប្បាយរីករាយ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៣០នាទី នៅចំណុចឆ្នេរខ្សាច់ទន្លេមេគង្គលើ ស្ថិតនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

    ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតយ៉ាងអកុសលមានឈ្មោះ ផាត លីណា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ដែលមានទីលំនៅសព្វថ្ងៃភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅកន្លែងកើតហេតុ គ្មានវត្ថុតាងអ្វីបន្សល់ទុកឡើយ។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៥:០០នាទី ឈ្មោះ ផាត លីណា (ជនរងគ្រោះ) បានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ទៅបបួលមិត្តភក្តិរបស់ខ្លួនឈ្មោះ គា ជីងអ៊ូ ទៅលេងទឹកនៅឆ្នេរខ្សាច់មាត់ទន្លេភូមិក្អម (កន្លែងកើតហេតុ)។ ឈ្មោះ គា ជីងអ៊ូ ក៏យល់ព្រមទៅលេងនៅទីនោះ ហើយជនរងគ្រោះក៏ជិះម៉ូតូត្រឡប់ចេញទៅវិញ។ រហូតដល់វេលាម៉ោង ១៥:០០នាទី ឈ្មោះ គា ជីងអ៊ូ បានជិះម៉ូតូឌុបឈ្មោះ វ៉ាន វណ្ណ និងឈ្មោះ តាត វិទូ មកឆ្នេរខ្សាច់មាត់ទន្លេភូមិក្អមមុន។ ក្រោយមក ឈ្មោះ គា ជីងអ៊ូ ក៏ជិះម៉ូតូត្រឡប់ទៅយកជនរងគ្រោះ ផាត លីណា និងមិត្តភក្តិម្នាក់ទៀតឈ្មោះ គា នីកា មកម្តងទៀត។

    នៅពេលត្រឡប់មកដល់កន្លែងលេងទឹក ពួកខ្លួនក៏បាននាំគ្នាចុះទៅលេងទឹកទន្លេយ៉ាងរីករាយ។ លុះដល់វេលាម៉ោង ១៥:២០នាទី ឈ្មោះ ផាត លីណា (ជនរងគ្រោះ) បានរៀនហែលទឹក ហើយក្នុងពេលនោះ ក៏បានហែលទៅដល់កន្លែងទឹកជ្រៅផុតជើង បណ្ដាលឲ្យលង់ទៅក្នុងទឹក លើកដៃឲ្យគេជួយ។ ឃើញដូច្នេះ ឈ្មោះ គា ជីងអ៊ូ ក៏បានព្យាយាមទៅជួយទាញដៃជនរងគ្រោះ ប៉ុន្តែដោយទឹកជ្រៅពេក មិនអាចទាញមកបាន រួចក៏អស់ខ្យល់ ឈ្មោះ គា ជីងអ៊ូ ក៏ត្រូវហែលមកលើគោកវិញទាំងត្រដាបត្រដួស។ ចំណែកជនរងគ្រោះក៏បានលិចបាត់ខ្លួនទៅក្នុងផ្ទៃទន្លេបាត់ទៅ។ ភ្លាមៗនោះ អ្នកនៅជិតនោះបាននាំគ្នាជួយចុះរាវរកជនរងគ្រោះរហូតដល់យប់ជ្រៅតែរកមិនឃើញ។

    លុះព្រឹកឡើងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣:៣០នាទីទាបភ្លឺ ឈ្មោះ ម៉ៅ ជ្រឹង បានជិះទូកទៅមើលមងដែលខ្លួនរាយនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ។ ពេលសាមងបានពាក់កណ្ដាល ស្រាប់តែទាញមងរាងតឹង ហើយបានឃើញសាកសពហើបផុសឡើង។ ពេលនោះ លោក ម៉ៅ ជ្រឹង ក៏បានយកខ្សែពួរចងកែងដៃសព អូសមកដាក់នៅច្រាំងទន្លេ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ច។

    ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរ និងគ្រូពេទ្យបង្អែក ចុះទៅធ្វើការពិនិត្យសាកសពជនរងគ្រោះ។ តាមការពិនិត្យ គ្រូពេទ្យបានរកឃើញថា សពជនរងគ្រោះមានវត្ថុរាវ (ទឹក) ហូរច្រាលចេញតាមច្រមុះ និងមាត់ ហើយនៅផ្នែកក្បាល ដងខ្លួន អវយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ការសន្និដ្ឋានរបស់គ្រូពេទ្យ និងជំនាញបានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយសារលង់ទឹក។

    បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ឲ្យទៅឪពុកបង្កើតឈ្មោះ ផល សុផាត ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.