Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃ្លាំងស្តុបគ្រឿងអេឡិចត្រូនិចដ៏ធំមួយ នៅផ្លូវ​២០០៤ សង្ស័យអត់ច្បាប់ កំពុងចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យួទ័រ យ៉ាងសកម្ម
    សន្តិសុខសង្គម

    ឃ្លាំងស្តុបគ្រឿងអេឡិចត្រូនិចដ៏ធំមួយ នៅផ្លូវ​២០០៤ សង្ស័យអត់ច្បាប់ កំពុងចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យួទ័រ យ៉ាងសកម្ម

    November 18, 2023Updated:November 18, 20233,279 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ The Real News ឲ្យដឹងថា ឃ្លាំងស្តុបលក់គ្រឿងអេឡិចត្រូនិចដ៏ធំ មួយកន្លែង គ្មានស្លាកយីហោ ​ស្ថិតនៅលើកំណាត់ផ្លូវបេតុង​២០០៤ ក្នុងភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ សង្ស័យគ្មានច្បាប់អនុញ្ញាតិ ​កំពុងធ្វើសកម្មភាពចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យួទ័រ យ៉ាងសកម្មនៅតាមទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ​។

    ប្រភពបានបន្តទៀតថា ​ឃ្លាំងខាងលើ គឺមានថៅកែជាជនជាតិចិនចំនួន ២នាក់ ជាអ្នកគ្រប់គ្រង ហើយបានធ្វើសកម្មភាពប្រមាណជាងកន្លះឆ្នាំមកហើយ ដោយពួកគេបានធ្វើការផ្គត់ផ្គង់ សម្ភារៈគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ពិសេស កុំព្យួទ័រ ឱ្យទៅក្រុមហ៊ុន និងកាស៊ីណូ ដែលគ្រប់គ្រងដោយជនជាតិចិនតែប៉ុណ្ណោះ ពោលគឺធ្វើសកម្មភាពចែកចាយជាលក្ខណៈបោះដុំ ទូទាំងប្រទេស តាមរយៈការដឹកជញ្ជូន តាមរថយន្ដទៅដល់ទីកន្លែងតែម្ដង ។ 

    ប្រភពបានឲ្យដឹងបន្ថែមថា ការធ្វើសកម្មភាពចែកចាយ និងផ្គត់ផ្គង់ គ្រឿងអេឡិចត្រូនិចរបស់ជនជាតិចិនខាងលើ គេសង្ស័យថាប្រហែលគ្មានអាជ្ញាប័ណ្ណ ឬ ការចុះបញ្ជីការណាមួយ ពីក្រសួងពាក់ព័ន្ធទេមើលទៅ ទើបឃ្លាំងមួយកន្លែងនេះបន្តដំណើរការ ចុះបើគ្មានអាជ្ញាប័ណ្ណ ហេតុអ្វី បានជាជនជាតិចិន ជាថៅកែឃ្លាំងខាងលើ ហ៊ានធ្វើសកម្មភាពចែកចាយទំនិញគ្រឿងអេឡិចត្រូនិចដោយរលូនបែបនេះទៅវិញ ។ 

    តាមប្រភពដដែល បានរៀបរាប់ថា ទីតាំងខាងលើនេះធ្វើសកម្មភាពផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ដឹកចេញ ដឹកចូល ទាំងយប់ ទាំងថ្ងៃ និងមិនដែលប្រទះឃើញថា មានមន្ដ្រីជំនាញណាមួយ ចុះមកពិនិត្យម្ដងណានោះទេ និយាយជារួម ជនជាតិចិនពីរនាក់ ដែលជាថៅកែគ្រប់គ្រងនៅទីនោះ ហាក់ដូចជាមានឥទ្ធិពលខ្លាំង ប្រហែលជាមានខ្នងបង្អែកធំនៅពីក្រោយខ្នងហើយមើលទៅ ទើបអាចធ្វើសកម្មភាពបានដោយរលូនបែបនេះ ។

    ពលរដ្ឋស្នើឱ្យមន្ត្រីមានសមត្ថកិច្ច មេត្តាជួយចុះពិនិត្យទីតាំងឃ្លាំងខាងលើផង បើពុំនោះទេ អាចនឹងធ្វើឱ្យខាតបង់ចំណូលពន្ធចូលរដ្ឋ ជាក់ជាមិនខាន ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.