Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឈ្មួញមានលុយមានអំណាច កំពុងចាក់ដី បុកគ្រឹះសាងសង់សំណង់រឹងរំលោភចូលផ្ទៃទន្លេយ៉ាងអណាធិបតេយ្យ នៅសង្កាត់ព្រែកថ្មី ខណៈអាជ្ញាធរឆ្លើយថាអត់ដឹង
    ព័ត៌មានជាតិ

    ឈ្មួញមានលុយមានអំណាច កំពុងចាក់ដី បុកគ្រឹះសាងសង់សំណង់រឹងរំលោភចូលផ្ទៃទន្លេយ៉ាងអណាធិបតេយ្យ នៅសង្កាត់ព្រែកថ្មី ខណៈអាជ្ញាធរឆ្លើយថាអត់ដឹង

    January 17, 2024Updated:January 17, 20247 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មាន The Real ឲ្យដឹងថា ទីតាំង​ដីមួយកន្លែង ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បាននឹងកំពុងធ្វើសកម្មភាព ចាក់ដីរំលោភ​ចូលផ្ទៃទន្លេរ និងបុកគ្រឹះសាងសង់សំណង់រឹង បានយ៉ាងរលូន ​មិនដឹងជាមានច្បាប់ទម្លាប់  ឬយ៉ាងណានោះទេ ប៉ុន្តែបើស្នើសុំច្បាប់តើមានអ្នកណាហ៊ានអនុញ្ញាត? ព្រោះរំលោភចូលដីចំណីទន្លេ​បែបនេះ ។

    ប្រភពបានបន្តទៀតថា ម្ចាស់ទីតាំង​ដែលចាក់ដីរំលោភយកផ្ទៃទន្លេរ និងសង់សំណង់រឹង​នោះ ច្បាស់ជាបុគ្គលមានលុយ មានអំណាចហើយ ទើបអាចធ្វើសកម្មភាពបានដោយរលូនមិនមានមន្ត្រីជំនាញណា ធ្វើការហាមឃាត់ទប់ស្កាត់បែបនេះ ព្រោះបើប្រជាពលរដ្ឋ​ធម្មតា​វិញ ​ហ៊ានតែចាក់ដីចូលទន្លេ​មួយបង្គីរសាកមើល ច្បាស់ជា​អាជ្ញាធរ និងមន្រ្តីជំនាញ​​ចុះមក​ហាមឃាត់​ភ្លាមជាក់ជាមិនខាន ។​

    ជុំវិញករណីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឆ្លើយប្រាប់សារព័ត៌មានក្នុងស្រុក​ថា ​លោកមិនបានដឹងនោះទេ ។ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ នេះ អង្គភាពសារព័ត៌មានយើង ក៏បានព្យាយាមសុំការបំភ្លឺបន្ថែមតាមប្រព័ន្ធ Telegram ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប៉ុន្តែលោកចូលមើលហើយ មិនឆ្លើយតបអ្វីទាំងអស់ ។  

    យោងតាមអនុក្រឹត្យ ស្តីពីគ្រប់គ្រងអាងទន្លេររបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ត្រង់​មាត្រា៨ បានកំណត់យ៉ាងច្បាស់ថា ការសាង់សង់ត្រូវមានរយៈចម្ងាយ​ ៥០ម៉ែត្រ គិតចាប់ពី​​មាត់ច្រាងទន្លរ ប៉ុន្តែបើមើលទៅទីតាំងដែលកំពុងចាក់ដី និងសង់សំណង់រឹង​ខាងលើនោះ គឺបាននឹងកំពុងរំលោភនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្បាស់ក្រឡែតតែម្តង ។

    ​​ប្រជាពលរដ្ឋ​ដែលរស់នៅមូលដ្ឋាន​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ បានសំណូមពរយ៉ាងទទូច ​ដល់លោក ឃួង ស្រេង​ អភិបាល​រាជធានីភ្នំពេញ ​មេត្តាចាត់​មន្ត្រី​ជំនាញ​ចុះមកពិនិត្យទីតាំងនោះផង ដើម្បី​កុំឲ្យផ្ទៃទន្លេរ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានបុគ្គល​មានលុយ មានអំណាច រំលោភយកធ្វើ​ជាកម្មសិទ្ធិ​ផ្ទាល់ខ្លួន ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.