Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ជិះម៉ូតូបញ្ច្រាសផ្លូវថែមទាំងល្មើសភ្លើងស្តុប ត្រូវរថយន្តបុកកិនស្លាប់ម្នាក់ និងរបួសស្រាលម្នាក់
    សន្តិសុខសង្គម

    ជិះម៉ូតូបញ្ច្រាសផ្លូវថែមទាំងល្មើសភ្លើងស្តុប ត្រូវរថយន្តបុកកិនស្លាប់ម្នាក់ និងរបួសស្រាលម្នាក់

    February 3, 2026Updated:February 3, 202617 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ស្ត្រីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយសារការបើកបរម៉ូតូបញ្ច្រាសទិសចរាចរណ៍ ហើយបត់ឆ្លងផ្លូវល្មើសភ្លើងស្តុបក្រហម ក៏ត្រូវរថយន្តដែលបើកក្នុងសិទ្ធិអទិភាពបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២ កុម្ភៈ ២០២៦ វេលាម៉ោង ១៥ និង៥២នាទី នៅត្រង់ចំណុចស្តុបផ្លូវបំបែកផ្សារថ្នល់ទទឹង លើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រុន សុផា (ស្រី, ៤២ឆ្នាំ) មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត (ជាអ្នករួមដំណើរ)។ ចំណែកឯអ្នកបើកបរម៉ូតូឈ្មោះ ស្រី ច្រឹប (ស្រី, ៤០ឆ្នាំ) មុខរបរកម្មការិនីរោងចក្រ រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង រងរបួសស្រាល។ រីឯរថយន្តបង្កម៉ាក KIA FRONTIER ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9930 អ្នកបើកបរបានរត់គេចខ្លួនបាត់។

    លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តបានធ្វើដំណើរពីទិសខាងជើងទៅត្បូង (ឧដុង្គ-កំពត) ដោយឆ្លងស្តុបក្នុងសិទ្ធិអទិភាព (ភ្លើងពណ៌បៃតង)។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿង ម៉ាក Honda Scoopy ពណ៌ស គ្មានផ្លាកលេខ ជិះគ្នា ២នាក់ ធ្វើដំណើរពីទិសខាងកើតទៅលិច (ភ្នំពេញ-កំពង់ស្ពឺ) ដោយបើកបរលើផ្លូវរណបបញ្ច្រាសទិសចរាចរណ៍។ ពេលមកដល់ស្តុប ម៉ូតូបានបត់ឆ្វេងឆ្លងចូលផ្លូវជាតិលេខ៤១ ដោយល្មើសភ្លើងស្តុបពណ៌ក្រហម កាត់មុខរថយន្ត បណ្ដាលឲ្យរថយន្តជាន់ហ្វ្រាំងមិនទាន់ក៏បុក និងអូសម៉ូតូ ធ្វើឲ្យអ្នករួមដំណើរធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិនរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

    សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូធ្វើដំណើរក្នុងទិសដៅបញ្ច្រាសចរាចរណ៍ និងបើកបរល្មើសភ្លើងស្តុប ខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន មធ្យោបាយទាំង ២គ្រឿង ត្រូវបានជំនាញយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.