Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ជាមួយថ្នាំ ៨កញ្ចប់ នៅមុខកំពូល
    សន្តិសុខសង្គម

    ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ជាមួយថ្នាំ ៨កញ្ចប់ នៅមុខកំពូល

    May 22, 20259 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្តាល ៖ ជនសង្ស័យជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងជាគ្រឿងញៀនចំនួន ៨កញ្ចប់ ទម្ងន់សរុបជាង ១ក្រាម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្ពានអណ្ដូង ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

    ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហុន គីមហ័ង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លទ្ធផលតេស្ដទឹកនោមរកសារធាតុញៀនក្នុងខ្លួនជនសង្ស័យបានបង្ហាញលទ្ធផលវិជ្ជមាន (+).

    វត្ថុតាងដែលចាប់យករួមមាន៖

    • ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់ (ក្នុងនោះតូច ៧កញ្ចប់ និងមធ្យម ១កញ្ចប់) មានទម្ងន់សរុប ១.៥៦ក្រាម។
    • សម្ភារៈសម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួន។
    • ម៉ូតូ ១គ្រឿង ម៉ាក Icon ពណ៌ស្លាទុំ ពាក់ស្លាកលេខបាត់ដំបង 1K-9862។

    តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ នៅពេលដែលកម្លាំងប៉ុស្តិ៍រដ្ឋបាលឬស្សីជ្រោយ សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប្រជាការពារ បានចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះឃុំឬស្សីជ្រោយ។ មកដល់ចំណុចភូមិបឹងជន្លេន ពួកគេបានប្រទះឃើញមុខសញ្ញាជួញដូរគ្រឿងញៀនជិះម៉ូតូចេញពីព្រៃក្រោយភូមិ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់សួរនាំ រួចឆែកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់។ បន្ទាប់មក ជនសង្ស័យត្រូវបាននាំមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ថែម។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនពីឈ្មោះ ដន នៅជិតស្ពានលេខ ១១ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ១កញ្ចប់មធ្យម តម្លៃ ១០ម៉ឺនរៀល (ប្រហែល ២៥ដុល្លារ) យកមកចែកចាយបន្ត និងប្រើប្រាស់ពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានចាត់ការតាមនីតិវិធីច្បាប់នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.