Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឈប់តាមបញ្ជាអ្នកកាន់ទង់បែរជាស៊យធំ! រថយន្ត៣គ្រឿងបុកបន្តគ្នាលើស្ពានផ្លូវក្រវាត់ក្រុងទី៣ ស្ទះចរាចរណ៍យ៉ាងកកកុញ
    សន្តិសុខសង្គម

    ឈប់តាមបញ្ជាអ្នកកាន់ទង់បែរជាស៊យធំ! រថយន្ត៣គ្រឿងបុកបន្តគ្នាលើស្ពានផ្លូវក្រវាត់ក្រុងទី៣ ស្ទះចរាចរណ៍យ៉ាងកកកុញ

    January 23, 202612 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    រថយន្តចំនួន៣គ្រឿងបានបុកបន្តគ្នាជាច្រវាក់ បណ្ដាលឲ្យរថយន្តខ្លះវិលត្រឡប់ក្រោយនិងរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើស្ពាន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ មករា ២០២៦ វេលាម៉ោង៩និង០៥នាទីព្រឹក នៅចំណុចលើស្ពាន៩៦ (ផ្លូវក្រវាត់ក្រុងទី៣) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ភាគីរថយន្តទាំង៣គ្រឿងរួមមាន៖ ទី១ រថយន្តម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-7741 បើកបរដោយឈ្មោះ វ៉េង ហុង (ប្រុស, ៤៤ឆ្នាំ)។ ទី២ រថយន្តបែនដឹកដី ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-1188 បើកបរដោយឈ្មោះ អ៊ី ម៉ាន (ប្រុស, ៤២ឆ្នាំ)។ និងទី៣ រថយន្តដឹកទំនិញម៉ាក Hyundai (ចំណុះ៥តោន) ពាក់ស្លាកលេខ បាត់ដំបង 3A-2197 បើកបរដោយឈ្មោះ សុ ធិ (ប្រុស, ៣០ឆ្នាំ)។

    លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ រថយន្ត Highlander បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានឈប់តាមការបញ្ជារបស់អ្នកកាន់ទង់ ដើម្បីទុកផ្លូវឲ្យរថយន្តដឹកខ្សាច់ឆ្លងកាត់ផ្លូវ។ ភ្លាមៗនោះ ស្រាប់តែមានរថយន្តបែនដឹកដីមកបុកពីក្រោយពេញទំហឹង ហើយក៏ត្រូវរថយន្តដឹកទំនិញ Hyundai មកបុកបន្ថែមពីក្រោយមួយតង់ទៀត បណ្ដាលឲ្យរថយន្តបែនវិលត្រឡប់ក្រោយ។ ហេតុការណ៍នេះបានធ្វើឲ្យរថយន្ត Highlander បាក់កាងនិងបែកកញ្ចក់ក្រោយ រីឯរថយន្ត Hyundai បាក់កាងមុខនិងបែកកញ្ចក់កាប៊ីនមុខ ហើយបានធ្វើឲ្យចរាចរណ៍កកកុញ រហូតតម្រូវឲ្យយានយន្តផ្សេងទៀតបើកវៀងគន្លងផ្លូវបញ្ច្រាសទិស។

    ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍វាស់វែង និងរំកិលរថយន្តចេញដើម្បីសម្រួលចរាចរណ៍ជាធម្មតាវិញ។ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហើយម្ចាស់រថយន្តទាំង៣គ្រឿង បានយល់ព្រមឲ្យសមត្ថកិច្ចដោះស្រាយតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.