Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » គួរឲ្យសង្វេគ! យុវជនវៀតណាម ២នាក់ បាត់បង់ជីវិតភ្លាមៗ ក្រោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកៀនស្វាយ ជនបង្កគេចខ្លួន
    សន្តិសុខសង្គម

    គួរឲ្យសង្វេគ! យុវជនវៀតណាម ២នាក់ បាត់បង់ជីវិតភ្លាមៗ ក្រោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកៀនស្វាយ ជនបង្កគេចខ្លួន

    June 6, 202530 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគមួយ បានឆក់យកជីវិតយុវជន ២នាក់ ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០៥នាទីរសៀល នៅលើផ្លូវជាតិលេខ១២A គីឡូម៉ែត្រ០.០១ ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ ង្វៀង យុំាងយិន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ សុខ ហេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម។ យុវជនទាំង២នាក់នេះ មានទីលំនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល ប្រទេសវៀតណាម។ នៅវេលាកើតហេតុ ពួកគេបានជិះម៉ូតូ ១គ្រឿង ម៉ាក HONDA DREAM C125 សេរី ២០២៤ មានទិសដៅពីស្ពានកោះអន្លុងចិន ឆ្ពោះទៅកំពង់ផែ។

    នៅពេលជិះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូរបស់ពួកគេត្រូវបានរថយន្ត ១គ្រឿង ម៉ាក HYUNDAI 5T ប្រភេទដឹកទំនិញ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-1071 បើកបរបញ្ច្រាសទិសគ្នា (ពីកំពង់ផែទៅកោះអន្លុងចិន) បុកចំពីមុខចំហៀងខាងឆ្វេងនៃរថយន្ត។ គ្រោះថ្នាក់ដ៏រន្ធត់នេះបានបណ្ដាលឲ្យយុវជនទាំង ២នាក់ ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ គួរឲ្យសោកស្ដាយ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់។

    ក្រោយកើតហេតុ លោកវរសេនីយ៍ឯក ព្រំ សំណាង បានបញ្ជាក់ថា តាមការសន្និដ្ឋានបឋម មូលហេតុនៃគ្រោះថ្នាក់បណ្ដាលមកពីអ្នកបើកបររថយន្តបានបើកបរចូលមកចំណែកផ្លូវនៃទិសដៅម៉ូតូ។

    បច្ចុប្បន្ន សពយុវជនទាំង ២នាក់ ត្រូវបានប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូដែលរងការខូចខាតធ្ងន់ ១គ្រឿង និងរថយន្តដែលរងការខូចខាតស្រាល ១គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្តនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.