Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អុជធូបសែន​ខ្មោចប្តីទុកចោល ធ្លាក់កំទេចធូបឆេះរត់ជាន់ជើងគ្នាទាំងព្រឹក
    សន្តិសុខសង្គម

    អុជធូបសែន​ខ្មោចប្តីទុកចោល ធ្លាក់កំទេចធូបឆេះរត់ជាន់ជើងគ្នាទាំងព្រឹក

    October 27, 202410 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលានោះទេ មិនដឹងជាមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋប៉ុន្មានខ្នង​ដែលរងការឆាបឆេះ ដោយការធ្វេសប្រហេស របស់ម្ចាស់យានដ្ឋានជួសជុលរថយន្តអុជធូបសែនខ្មោចប្តី ។

    ​គ្រោះអគ្គីភ័យដែលបណ្តាលមកពីអុជធូនសែនព្រលឹងខ្មោចប្តីទុកចោល ធ្វើឱ្យធ្លាក់កំទេចធូបបង្កើតជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅ នាំឱ្យអ្នកជិះខាងភ័យព្រលឹងចុងសក់នេះ បានកើតឡើងកាលពីអំឡុងម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៧ តុលា ២០២៤ នៅចំណុចបន្ទប់ស្នាក់របស់ម្ចាស់យានដ្ឋានជួសជុលរថយន្ត និងរោងជាងក្រឡឹងមួយកន្លែង ស្ថិតនៅក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

    ប្រភពពីសមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានឱ្យដឹងថា យានដ្ឋានជួសជុលរថយន្ត និងរោងជាងក្រឡឹង ដែលរងការឆាបឆេះខាងលើ ​ម្ចាស់ឈ្មោះ ធី នាន់ទី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅក្នុងទីតាំងកើតហេតុខាងលើ ហើយនៅមុនពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះ បានរៀបចំអុជធូបសែនបាយទឹក នំ ចំណី ជូនព្រលឹងខ្មោចប្តី ។ ក្រោយពីរៀបចំសែនរួច ក៏បានដើរចេញ ស្រាប់តែមួយសន្ទុះធំក្រោយមកក៏ បានផ្សែងខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆេះសន្ធោសន្ធៅឡើង ទើបស្រែកឆោឡោឱ្យអ្នកជិតខាងជួយ និងទូរសព្ទ័ប្តឹងប៉ូលិស ទើបសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ ២គ្រឿង ចេញអន្តរាគមន៍ ក្នុងនោះរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ១គ្រឿង និង១គ្រឿងទៀត មកពីអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងបាញ់ទឹកអស់ចំនួន ២រថយន្ត ហើយប្រើពេលអស់ជាង ៤៥នាទីទើបរលត់ជាស្ថាពរ ។

    ហេតុការណ៍អគ្គិភ័យនេះ បានបណ្តាលឲ្យបន្ទប់សង់អំពីថ្ម មានទំហំទទឹង ៤ម៉ែត្រនិ ងបណ្តោយ ៥ម៉ែត្រ រួមជាសម្ភារៈប្រើប្រាស់ក្នុងបន្ទប់​រងការឆាបឆេះទាំងស្រុង ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ ហើយក៏មិនបានរាលដាលទៅដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្បែរខាងនោះដែរ ៕​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.