Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » យុវជនម្នាក់ប្រើហិង្សាគប់ថ្មទម្លុះដំបូលផ្ទះ និងកាប់កាត់ទុយោទឹកគេ ថែមទាំងគំរាមសម្លាប់ទៀត
    សន្តិសុខសង្គម

    យុវជនម្នាក់ប្រើហិង្សាគប់ថ្មទម្លុះដំបូលផ្ទះ និងកាប់កាត់ទុយោទឹកគេ ថែមទាំងគំរាមសម្លាប់ទៀត

    May 22, 2025Updated:May 22, 202552 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បុរសសន្តិសុខម្នាក់ បានរងការគំរាមកំហែង និងខូចខាតទ្រព្យសម្បត្តិដោយចេតនា ពីសំណាក់យុវជនម្នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកស្អាង ខេត្តកណ្តាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩:០០នាទី ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

    ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ប៉ាល់ សារិទ្ឋ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រុន ដារ៉េត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុជាមួយគ្នា។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន (+)។ សម្ភារៈដែលរងការខូចខាតរួមមាន ទុយោជ័រទឹកស្អាតបាក់ដាច់ និងដំបូលស័ង្កសីរហែក។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន ដុំថ្មចំនួន ៤ដុំ។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រុន ដារ៉េត ត្រូវបានគេដឹងថាបានប្រើប្រាស់គ្រឿងញៀនជាប្រចាំ។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី ជនរងគ្រោះកំពុងនៅផ្ទះជាមួយប្រពន្ធ ខណៈនោះជនសង្ស័យក៏បានដើរមកដល់ ហើយស្រែកឡូឡា រួចក៏បានទាក់ពាក្យសម្ដីជាមួយជនរងគ្រោះ។ ភ្លាមៗនោះ ជនសង្ស័យបានកាន់ដាវមកបបួលជនរងគ្រោះកាប់មួយស្មើ និងបានស្រែកគំរាមកំហែងរកកាប់សម្លាប់ថែមទៀត។ បន្ទាប់មក ជនសង្ស័យបានឡើងទៅលើផ្ទះរបស់ខ្លួន បានយកដុំថ្មគប់ដំបូលផ្ទះជនរងគ្រោះបណ្ដាលឲ្យធ្លុះធ្លាយ ហើយថែមទាំងបានយកដាវកាប់ទុយោទឹកស្អាតរបស់ជនរងគ្រោះ បណ្ដាលឲ្យខូចខាតថែមទៀត។ ក្រោយកើតហេតុ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ដើម្បីសុំអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ និងបានយកដុំថ្មគប់ដំបូលផ្ទះ នឹងកាត់បំផ្លាញទុយោទឹកស្អាតរបស់ជនរងគ្រោះពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.