Close Menu
The Real News
    Facebook YouTube Telegram
    ព័ត៌មានថ្មីៗបំផុត
    • លួចម៉ូតូពីមុខសាលាបឋមសិក្សានៅស្រុកស្អាង រួចរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ
    • នគរបាលក្រុងអរិយក្សត្រ បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ឃាត់ខ្លួនមេឆ្នោតស្រីម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    • បុរសសន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង ក្រោយតុគិតលុយនៅកន្លែងធ្វើការត្រូវគេវាយបំផ្លាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្រុងអរិយក្សត្រ
    • សកម្មភាពបូមខ្សាច់របស់កាណូតក្រុមហ៊ុន «ចរិយា សម្បត្តិ» កំពុងបង្កហានិភ័យបាក់ច្រាំងទន្លេ និងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ
    • នគរបាលស្រុកពញាឮ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតជាមុខសញ្ញាចាស់គេចខ្លួន
    • ប្រជាពលរដ្ឋ ៥ភូមិ​ នៅ​ក្រុង​សំពៅពូន​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដី​អនុផល​ដែល​កាន់កាប់​ជាង ៤០ឆ្នាំ
    • ប្រជាពលរដ្ឋក្រុងតាខ្មៅ ផ្ទុះប្រតិកម្មជំទាស់នឹងតម្លៃសេវាសំរាមថ្មីរបស់សាលាក្រុង ដោយស្នើសុំរក្សាតម្លៃចាស់
    • ក្រុមក្មេងទំនើងប្រដាប់អាវុធ វាយប្រហារតូបលក់ដូរ និងអតិថិជននៅស្រុកស្អាង បណ្ដាលឲ្យខូចខាតម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់
    The Real NewsThe Real News
    Demo
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real News
    Facebook Telegram YouTube WhatsApp
    Home » ឯកឧត្តម នេត្រ ភក្រ្តា ៖ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ បានជំរុញបន្ថែមទៀតនូវការអនុវត្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយទាំងពីរ កម្ពុជា-ចិន”

    ឯកឧត្តម នេត្រ ភក្រ្តា ៖ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ បានជំរុញបន្ថែមទៀតនូវការអនុវត្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយទាំងពីរ កម្ពុជា-ចិន”

    Updated:November 17, 20237 Views
    Facebook Telegram Pinterest Twitter LinkedIn Reddit Tumblr Email
    Share
    Telegram Facebook WhatsApp Pinterest Twitter LinkedIn Email

    « ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ បានជំរុញបន្ថែមទៀតនូវការអនុវត្ត កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសកម្ពុជា ចិន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយ ប្រសិទ្ធភាព ” » ។

    នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌ កម្ពុជា-ចិនលើកទី៣ ដែលរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជា-ចិន និងក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ ។

    ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិតជាមោទនភាពណាស់នៅពេលដែលកិច្ច សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៃប្រទេសទាំងពីរ មានភាពស៊ីជំរៅ និងកាន់តែរឹងមាំ ចាប់តាំងពីឆ្នាំ២០០៨មក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានសហការគ្នាផ្សាយវិទ្យុមិត្តភាជាកម្ពុជា-ចិន នូវព័ត៌មានថ្មីៗ ពីប្រទេសចិន និង កម្ពុជា ជាពិសេសក្នុងកំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូដៃ-១៩. ភាគីទាំងពីរបានសហការយ៉ាងល្អក្នុងការផ្សព្វផ្សាយលើការប្រយុទ្ធ ប្រឆាំងជំងឺកូដ-១៩។ ថ្មីៗនេះ នៅខែមីនា ឆ្នាំ២០២៣ ខ្សែភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា “ សហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ជ្ឈឹមចិន នឹងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពីសមិទ្ធផលផ្លែផ្កា ដែលកើតចេញពីគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់ និងផ្លូវ»។ ជារួម យើងអាចនិយាយថា កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន មានលទ្ធផលល្អ និងមូលដ្ឋានទូលំទូលាយ ។

    ឯកឧត្តម រដ្ឋមន្រ្តី ចាត់ទុកការរៀបចំ និងការគាំទ្រវេទិកានេះ ជាការចូលរួមចំណែកជាវិជ្ជមាន ក្នុងបុព្វហេតុរួម នៃកិច្ចសហការជំរុញការផ្សព្វផ្សាយមិត្តភាពកម្ពុជា-ចិន និងមិត្តភាព -ដែកថែប» កម្ពុជា-ចិន។

    ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកឡើងវិញថា នៅដើមឆ្នាំ២០២៣នេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅប្រទេសចិន របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីពេលនោះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រសួងព័ត៌មានបានចុះហត្ថលេខាលើអនុស្សារណៈ ស្ដីពីកិច្ចសហប្រតិបត្តិការគ្នា ដោយភាគីទាំងពីរក៏បានបន្តពិភាក្សាកំណត់គោលការណ៍ និងពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាការផ្លាស់ប្តូរព័ត៌មាន ទំនាក់ទំនងធនធានមនុស្ស នវានុវត្តន៍ បច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយជាដើម ដើម្បីចូលរួមចំណែកជាជំរុញការកសាងសហគមន៍ជោគ វាសនារួម កម្ពុជា-ចិន និងបំពេញតួនាទីជាវិជ្ជមានក្នុងការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ ការផ្ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ច និងការរៀនសូត្រវប្បធម៌ពីគ្នាទៅវិញទៅមក។

    ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំថែមទៀត ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងនូវចំណុចមួយចំនួនសម្រាប់តម្រង់ទិស គឺអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលជាស្ថាប័នដឹកនាំផ្សព្វផ្សាយអន្តរជាតិ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពព័ត៌មានស្របច្បាប់នៅកម្ពុជា លើវិស័យផ្សេងៗទៀតដូចជា នវានុវត្តន៏បច្ចេកទេស ការបណ្ដុះបណ្តាលធនធានមនុស្ស កិច្ចសហការផលិត និងចាក់ផ្សាយ និងការផ្លាស់ប្ដូរវប្បធម៌ជាដើម ។ ត្រូវបង្កើនការយកចិត្តទុកដាក់ស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរដោយត្រូវឈរលើគុណតម្លៃវប្បធម៌ ប្រពៃណីទៅវិញទៅមក។

    បន្តជំរុញការផ្លាស់ប្តូរ និងការរួមបញ្ចូលគ្នានៃវប្បធម៌ប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយពីសមិទ្ធផលនៃកិច្ចហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ លើវិស័យ ផ្សេងៗ រួមមានវប្បធម៌ អប់រំ ទេសចរណ៍ និងកីឡាជាដើម ។

    ត្រូវរួមគ្នាការពារសណ្ដាប់ធ្នាប់ សុចរិត យុត្តិធម៌ នៃព័ត៌មានអន្តរជាតិ ដោយត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មាន ដើម្បីជំរុញការកសាងសហគមន៍ ជោគវាសនារួម មនុស្សជាតិ។

    ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា មានប្រសាសន៍លើកឡើងថា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។ ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានភាពញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជា និងចិន។ យុគសម័យ ចំណុចចាប់ផ្ដើមថ្មី អនាគតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ប្រទេសទាំងពីរទូលំទូលាយ និងមានក្តីសង្ឃឹម ។

    ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន សង្ឃឹមថាវេទិកានេះ នឹងមានការបញ្ចេញមតិយោបល់ដោយសេរី ប្រមូលនិងទាញយកគំនិតល្អៗ ហើយបន្តបង្កើនកម្រិតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិន ធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឆ្ពោះទៅអនាគត ប្រកៀកស្មាគ្នា បង្កើតសហគមន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ចិន ដើម្បីចូលរួមជាកម្លាំងថ្មី និង កាន់តែច្រើនបន្ថែមទៀតក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មី។

    ឯកឧត្ដម Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានគួសបញ្ជាក់ថា យើងមានឆន្ទៈសហការជាមួយប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីកត់ត្រាយ៉ាងរស់រវើកអំពី ការអនុវត្តកិច្ចសហប្រតិបត្តិការ ”ត្បូងពេជ្រ” រវាង កម្ពុជា និង ចិន និងការរួមគ្នាកសាង ”ច្រករបៀង អភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រីនិង ស្រូវ ” ជំរុញការផ្លាស់ប្ដូរវប្បធម៌ លើវិស័យ ជាច្រើននៃប្រទេសទាំងពីរ ដើម្បីផ្ដល់ប្រយោជន៍ កាន់តែល្អប្រសើរដល់ប្រជាជន នៃប្រទេស ទាំងពីរ ។

    ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញទស្សនាពិព័រណ៍ស្តីពីសមិទ្ធផលនៃខួបគម្រប់១០ឆ្នាំ នៃការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន ជាសក្ខីភាពនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងអគ្គីស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម និង ប្រព័ន្ធផ្សព្វផ្សាយធំៗ នៅកម្ពុជា ពិភាក្សាផ្លាស់ប្តូរគ្នាជុំវិញប្រធានបទ “ទំនួលខុសត្រូវ និង បេសកកម្មវប្បធម៌ របស់ប្រព័ន្ធផ្សព្វផ្សាយ” ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Telegram Email
    Stay In Touch
    • Facebook
    • Twitter
    • Pinterest
    • Instagram
    • YouTube
    • Vimeo

    ឌឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.