គ្រាន់តែឃើញសមត្ថកិច្ចនាំគ្នារត់យកប្រាស់អាយុរៀងៗខ្លួន បន្សល់ទុកនូវម៉ូតូចំនួន ១២គ្រឿង ផាស់អាប់១គ្រឿង ជញ្ជីងថ្លឹងមួយ អាគគ ១ក្បាល និងស្កុតរុំខ្នាយមាន់មួយចំនួនប្រមូលយកមករក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១២និង៣៦រសៀល ថ្ងៃទី០៨ ធ្នូ ២០២៤ នៅក្នុងភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឺង ប៉ុន្តែឃាត់មិនបានអ្នកបើកសង្វៀន និងអ្នកលេងនោះទេ ត្បិតនាំគ្នារត់គេចបាតជើង ស ព្រាត គ្រាន់តែឃើញ និងដឹងថា សមត្ថកិច្ចចូលទៅជិតដល់ទីតាំង ហើយប្រមូលបានតែវត្ថុតាងយកមករក្សាទុកតែប៉ុណ្ណោះ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ក្រោយពីទទួលសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋថា មានក្រុមអ្នកញៀនលេងល្បែងស៊ីសងខុសច្បាប់ កំពុងប្រមូលផ្តុំគ្នាលេងជល់មាន់ នៅចំណុចទីតាំងខាងលើ លោក អ៊ូច សៅវឿន អភិបាលស្រុក និងជាគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹង បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យភ្លាម ។ គ្រាន់តែដឹង និងឃើញកម្លាំងសមត្ថកិច្ចចូលទៅជិតដល់ ក្រុមអ្នកមើលផ្លូវ និងអ្នកលេងទាំងអស់ប្រមាណ ៣០នាក់ បាននាំគ្នារត់ប្រសេចប្រសាចចែកផ្លូវគ្នាតាមវាលស្រែយកប្រាស់អាយុរៀងៗខ្លួន បន្សល់នូវម៉ូតូចំនួន ១២គ្រឿង កង់បីឥណ្ឌា ១គ្រឿង ជញ្ជីងថ្លឹងមាន់១ រនាំងកញ្ចក់១ មាន់ជល់រស់ ១ក្បាល និងស្កុតសម្រាប់រុំ ត ខ្នាយមាន់មួយចំនួន ហើយក៏ប្រមូលយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីស្រាវជ្រាវរកម្ចាស់ និងមេក្លោងបើកសង្វៀនយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ៕









