Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » សមត្ថកិច្ចកៀនស្វាយ បង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនមនុស្ស ៥នាក់ និងបក្ខពួក ២នាក់ទៀតកំពុងរត់គេចខ្លួន
    សន្តិសុខសង្គម

    សមត្ថកិច្ចកៀនស្វាយ បង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនមនុស្ស ៥នាក់ និងបក្ខពួក ២នាក់ទៀតកំពុងរត់គេចខ្លួន

    May 26, 202510 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងក្នុងឃុំបន្ទាយដែក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះមានស្ត្រីម្នាក់។ ជនសង្ស័យ ២នាក់ផ្សេងទៀត ដែលជាមេខ្លោងធំក្នុងការផ្គត់ផ្គង់គ្រឿងញៀន បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងបន្តតាមស្រាវជ្រាវ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥។

    យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ ៨ និង៣៥នាទីព្រឹក នៅចំណុចរោងមុខផ្ទះរបស់ឈ្មោះ ឌឹម សុឈឿន (ហៅពន្លឺ) ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទីតាំងនោះ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានចុះទៅដល់ចំណុចកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ រួមមាន៖ ១.ឈ្មោះ ឌឹម សុឈឿន (ហៅពន្លឺ) ភេទប្រុស អាយុ ២៧ឆ្នាំ, ២.ឈ្មោះ ឡូត ស្រីលក្ខ័ ភេទស្រី អាយុ ៣៤ឆ្នាំ, ៣.ឈ្មោះ ឌឹម ពន្លក ភេទប្រុស អាយុ ១៩ឆ្នាំ, ៤.ឈ្មោះ សំអឿន រតនា ភេទប្រុស អាយុ ១៧ឆ្នាំ, និង ៥.ឈ្មោះ សំអឿន រតនះ ភេទប្រុស អាយុ ១៨ឆ្នាំ។ ជនសង្ស័យទាំង ៥នាក់ មិនមានមុខរបរពិតប្រាកដ។

    ក្នុងពេលចុះត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (មេតំហ្វេតាមីន ហៅម៉ាទឹកកក) ចំនួន ៣កញ្ចប់តូច ដែលឈ្មោះ ឌឹម សុឈឿន (ហៅពន្លឺ) លាក់ទុកនៅលើដំបូលរោង រួមនឹងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ វត្ថុតាងដែលរឹបអូសបានសរុប រួមមាន ម្សៅក្រាមសង្ស័យជាគ្រឿងញៀន ទម្ងន់ ០,៥២ក្រាម, សម្ភារៈវេចខ្ចប់និងប្រើប្រាស់មួយចំនួន និងទូរស័ព្ទដៃចំនួន ៤គ្រឿង (ម៉ាក Realme ពណ៌ទឹកប៊ិចក្រម៉ៅ ១គ្រឿង, Oppo ពណ៌ក្រហម ១គ្រឿង, Infinix ពណ៌ទឹកប្រាក់ ១គ្រឿង និង Tecno ពណ៌ទឹកប៊ិចក្រម៉ៅ ១គ្រឿង)។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឌឹម សុឈឿន និងឈ្មោះ ឡូត ស្រីលក្ខ័ បានសារភាពថា ម្សៅក្រាមទាំង ៣កញ្ចប់តូចនោះ ពិតជារបស់ពួកខ្លួនមែន ដោយបានទិញពីឈ្មោះ ហួយ ងី (បច្ចុប្បន្នរត់គេចខ្លួន) ក្នុងតម្លៃ ៦០,០០០រៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត។ ពួកគេក៏បានសារភាពបន្ថែមថា ធ្លាប់ទិញថ្នាំញៀនពីឈ្មោះ កេង វណ្ណា (ហៅណាក់) (បច្ចុប្បន្នរត់គេចខ្លួន) ចំនួន ៣ដងមកហើយ ក្នុងតម្លៃពី ៥០,០០០រៀល ទៅ ១០០,០០០រៀលក្នុងមួយដង ដើម្បីលក់បន្ត។ ចំណែកឈ្មោះ ឌឹម ពន្លក បានសារភាពថា ឈ្មោះ ឌឹម សុឈឿន បានប្រើខ្លួនឲ្យយកថ្នាំញៀនទៅលក់ឲ្យគេចំនួន ៥ដង ដោយទទួលបានកម្រៃ ២០,០០០រៀលក្នុងមួយដង។ ដោយឡែក ឈ្មោះ សំអឿន រតនា និង សំអឿន រតនះ បានសារភាពថា ពួកគេធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ឌឹម សុឈឿន ចំនួន ១ដង តម្លៃ ២០,០០០រៀល ដើម្បីយកមកប្រើប្រាស់។

    ជនសង្ស័យដែលកំពុងរត់គេចខ្លួនរួមមាន ឈ្មោះ ហួយ ងី ភេទប្រុស អាយុ ៣៣ឆ្នាំ និងឈ្មោះ កេង វណ្ណា (ហៅណាក់) ភេទប្រុស អាយុ ៣៥ឆ្នាំ។ សមត្ថកិច្ចបានព្យាយាមចុះស្រាវជ្រាវរកជនសង្ស័យទាំងពីរនាក់នេះរហូតដល់រសៀលថ្ងៃដដែល តែពុំទាន់រកឃើញនៅឡើយ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ហើយសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.