Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បុរសម្នាក់ ដើរគាត់មើមរមៀតនៅក្នុងចម្ការរបស់ខ្លួន ស្រាប់តែជាន់មីន​ផ្ទុះដាច់ជើងទាំងសងខាង
    សន្តិសុខសង្គម

    បុរសម្នាក់ ដើរគាត់មើមរមៀតនៅក្នុងចម្ការរបស់ខ្លួន ស្រាប់តែជាន់មីន​ផ្ទុះដាច់ជើងទាំងសងខាង

    February 5, 202427 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បុរស​ម្នាក់ ​បានដើរ​គាស់​មើម​រមៀត​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ស្រាប់តែ​ជាន់​គ្រាប់​មីន ​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​ពីរ និង​របួស​ដៃ​ខ្លះ​ផង ហើយ​ត្រូវ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែនគោក​លេខ​៣១០ ដែល​ប្រចាំការ​តាម​ប៉ុស្ដិ៍​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ជួយ​អន្តរាគមន៍​សែង​ចេញពី​ចំណុច​កើតហេតុ រួច​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៩ព្រឹក ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចដីចម្ការរមៀតរបស់ជនរងគ្រោះ ចម្ងាយ​ពី​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ​ ប្រហែល ​៣០០​ម៉ែត្រ ​ត្រង់​ចន្លោះ​ប៉ុស្ដិ៍​នគរបាល​ការពារ​ព្រំដែន​គោក «​ចរិយា និង​ទីងមោង​» ស្ថិត​ក្នុងភូមិ​ភ្នំ​រៃ ឃុំ​ត​តោក ស្រុក​សំឡូត​ ខេត្តបាត់ដំបង ។ ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ម សុភាព ភេទ​ប្រុស អាយុ ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។

    បើតាមលោក អ៊ុក សារិន មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣១០ បានឲ្យដឹងថា ជន​រង​គ្រោះ​ខាងលើ បាន​ដើរ​ជាន់​មីន​ប្រភេទ​សញ្ញា​លេខបូក ដែល​កប់​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម ​​មាន​ចម្ងាយ​ពី​ព្រំដែន​ខ្មែរ​-​ថៃ​ប្រហែល ​៣០០​ម៉ែត្រ ។

    លោកបានបន្តទៀតថា ដីចម្ការ​នៅ​តំបន់​នោះ​ មាន​ប្រជាពលរដ្ឋ​កាប់​ឆ្ការ​ដាំ​ដំណាំ​រាល់​ឆ្នាំ តែ​មិន​ធ្លាប់​បាន​ដោះ​មីន​ទេ ហើយ​ក៏​មិន​ធ្លាប់​ប្រើប្រាស់​ត្រាក់ទ័រ​ភ្ជួរ​ដី​ម្ដងណា​ដែរ ដោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ត្រឹម​ចបកាប់ ដើម្បី​កាប់​ដី​ដាំ​ដំណាំ ដែល​ភាគច្រើន​ពលរដ្ឋ​ដាំ​រមៀត​​ ហើយ​នៅ​ព្រឹក​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរ​គាស់​មើម​រមៀត តែ​អ​កុស​ល្យ​ក៏​ជាន់​ចំ​គ្រាប់​មីន ​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​សងខាង​តែ​ម្ដង ។​

    ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​របស់​លោក​ដែល​ប្រចាំការ​តាម​ប៉ុស្ដិ៍​​​នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​ទៅ​ជួយ​អន្តរាគមន៍ ​ដើម្បី​សែង​ជន​រង​គ្រោះ​ចេញពី​ចំណុច​គ្រោះថ្នាក់ រួច​ដឹក​តាម​រថយន្ត​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំឡូត ដើម្បី​សង្គ្រោះ​បន្ទាន់ ៕

    ​

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.