បុរស ជាជនបរទេសម្នាក់ ត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លាប់នៅបន្ទប់ជួល ខណៈដែលជនបរទេសរូបនោះ អង្គុយជក់បារី នៅលើបន្ទប់ ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះកំពុងអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ ។
ហេតុការណ៍នេះ បានកើតឡើង កកាលពីវេលាម៉ោងប្រមាណ ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្បែផ្សារសូរិយ៉ាម៉ល ផ្លូវ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាម្ចាស់ផ្ទះបានអង្គុយហូបអីនៅផ្ទះជាន់ក្រោម ស្របពេលនោះ បុរសរងគ្រោះ ដែលជាជនបរទេស ក៏កំពុងតែអង្គុយជក់បារី នៅបន្ទប់ជួលខាងលើ ។ បានបន្តិចក្រោយមក ពុំដឹងថាបុរសជនបរទេសរូបនោះ មានរឿង ឬ បញ្ហារអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ ។ ភ្លាមនោះ ស្រ្តីជាម្តាយបានឡើងទៅសួរនាំ បែរជាបុរសជនបរទេសរូបនោះ ទាញញញូវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួច បន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេសរងគ្រោះរូបនោះ វាយនឹងញញូរឲ្យរបួសទៀត ទេីបធ្វើឲ្យអ្នកភូមិមានកំហឹងយ៉ាងខ្លាំង ក៏បាននាំគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះ ដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃមួយជើង បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ហើយក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុបាត់ស្រមោល ៕


