Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អភិបាលខេត្តកណ្តាល៖ «ការអភិរក្ស និងការការពារវប្បធម៌ មិនមែនជាការថែរក្សាតែអតីតកាលនោះទេ គឺជាការថែរក្សាការពារនូវអនាគត កូនចៅជំនាន់ក្រោយរបស់យើង»
    ព័ត៌មានជាតិ

    អភិបាលខេត្តកណ្តាល៖ «ការអភិរក្ស និងការការពារវប្បធម៌ មិនមែនជាការថែរក្សាតែអតីតកាលនោះទេ គឺជាការថែរក្សាការពារនូវអនាគត កូនចៅជំនាន់ក្រោយរបស់យើង»

    March 25, 2024Updated:March 25, 202416 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា៖ «ការអភិរក្ស និងការការពារវប្បធម៌ គឺមិនមែនជាការថែរក្សាតែអតីតកាលនោះទេ តែ គឺជាការថែរក្សាការពារនូវអនាគត កូនចៅជំនាន់ក្រោយរបស់យើង, រក្សានូវអត្តសញ្ញាណជាតិខ្លួន, រក្សានូវមោទនភាពនៃពូជពង្ស និងមរតកមិនអាចកាត់ថ្លៃបានរបស់ដូនតាយើង និងរក្សានូវតម្លៃជាសកលរបស់មនុស្សជាតិ ។

    ឯកឧត្ដម គង់ សោភ័ណ្ឌ ថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល ។

    ឯកឧត្តម អភិបាលខេត្តកណ្តាល បានថ្លែងបន្ថែមទៀតថា៖ យើងត្រូវធ្វើឱ្យវប្បធម៌របស់ជាតិយើង ក្លាយទៅជាវប្បធម៌មួយដែលរស់រវើក និងមានភាពច្នៃប្រឌិតបង្កើតថ្មីជានិច្ច ដោយប្រើប្រាស់ បញ្ញាញាណ និងមរតក ចំណេះដឹង របស់បុព្វបុរសខ្មែរ ជាមួយនឹងការវិវឌ្ឍថ្មីៗនៃឧស្សាហកម្ម ទេសចរណ៍ ឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មច្នៃប្រឌិត និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ។

    ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖ ពាក្យថា គោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវការយល់ ដឹងឱ្យបានល្អអំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើងជាមុន។ ក្នុងន័យនេះ ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹង បង្កើនឱកាសនៃការចូលរួម បង្កើតឱ្យមានភាពទាក់ទាញកាន់តែខ្លាំងដល់មហាជនទូទៅ ជាពិសេសយុវជន និងពង្រឹងសេចក្តីគោរពស្រឡាញ់នូវវប្បធម៌ ទាំងរូបី និងអរូបី របស់ប្រជាជាតិ ។ ការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ ជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការទប់ស្កាត់ការឆ្លងរាលដាលពីវប្បធម៌ដទៃ ដែលអាចប៉ះពាល់ ដល់លក្ខណៈដើមនៃវប្បធម៌យើង ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.