Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឯកឧត្តម គួច ចំរើន ណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ត្រូវជំរុញការផ្គត់ផ្គង់ទឹកស្អាតដល់ភូមិចំនួន ៥០ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ យ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៥ខាងមុខ
    ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ត្រូវជំរុញការផ្គត់ផ្គង់ទឹកស្អាតដល់ភូមិចំនួន ៥០ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ យ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៥ខាងមុខ

    August 14, 202410 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ត្រូវក្ដាប់ឱ្យបាន និងតាមដានឱ្យជាប់នៅភូមិចំនួន ៥០ភូមិ ទូទាំងខេត្តកណ្ដាល ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ត្រូវជំរុញឱ្យបានលឿន ដើម្បីធានាថាប្រជាពលរដ្ឋទាំង ៥០ភូមិនេះ មានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ ឬយ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៥ខាងមុខ ត្រូវមានបណ្ដាញទឹកស្អាត ទៅដល់ភូមិទាំង៥០ នេះ ។

    ឯកឧត្តម គួច ចំរើន ថ្លែងណែនាំ និងជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យ ដោះស្រាយការផ្គត់ផ្គង់ទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ នៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនដែលជាសេវាករផ្គត់ផ្គង់ទឹកស្អាតទាំងអស់ទូទាំងខេត្តកណ្ដាល ។

    ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ ដោយបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ។

    ឯកឧត្តមបន្ថែមថា ទឹកមាន ២ប្រភេទ គឺទឹកស្អាត និងទឹកស្រោចស្រប់ ទឹកស្អាតជាតំរូវការចាំបាច់ដែលយើងត្រូវតែខិតខំក្នុងការផ្គត់ផ្គង់អោយបានគ្រប់គ្រាន់ និងត្រូវខិតខំដោះស្រារឿងនេះអោយលឿន និងឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាតនេះ ដោយមិនត្រូវអូសបន្លាយទៀតបានទេ ហើយនេះគឺជាការរួមចំណែកបំពេញនូវសេចក្ដីត្រូវការ និងការរួមចំណែកលើកកម្ពស់សុខុមារភាពសាធារណៈ នៅពេលប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ដោយកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រើប្រាស់ទឹកមិនស្អាត ហើយពាក់ព័ន្ធកិច្ចការនេះក្រុមហ៊ុនដែលជាសេវាករផ្គត់ផ្គង់ទឹកស្អាត ត្រូវតែមានការទទួលខុសត្រូវ ហើយត្រូវធ្វើឱ្យបានក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួន ហើយអ្នកដែលមិនមានការទទួលខុសត្រូវ សូមស្នើសុំលុបអាជ្ញាប័ណ្ណចេញ ហើយអ្នកដែលមិនអាចធ្វើទៅបាន ក៏ត្រូវស្នើសុំដកអាជ្ញាប័ណ្ណមកវិញ ដើម្បីរកដៃគូសេវាករណាដែលមានសមត្ថភាព មានទុន ក្នុងការវិនិយោគទៅលើការផ្គត់ផ្គង់សេវាទឹកស្អាតនេះ។

    ឯកឧត្តមបានសង្កត់ធ្ងន់ថា កន្លងមកអ្នកដែលបានផ្គត់ផ្គង់ទឹកស្អាតហើយ ហើយទឹកដែលប្រើប្រាស់នោះមិនស្អាត បន្ទាប់ពីកិច្ចប្រជុំនេះទៅសូមឱ្យមានការទទួលខុសត្រូវ អ្នកដែលបន្តខ្វះខាតក្នុងការទទួលខុសត្រូវលើការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងត្រូវទទួលរងការពិន័យទៅតាមច្បាប់ ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ សូមមានការប្រកួតប្រជែងលើគុណភាពទឹកស្អាតជាមួយនឹងរដ្ឋាករទឹក ដើម្បីធានាថាទឹកស្អាតរបស់យើងប្រើប្រាស់ទៅមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ យើងមិនត្រូវបណ្ដោយឱ្យបញ្ហាទឹកស្អាតនេះគំរាមកំហែងដល់សុខភាពរបស់អ្នកប្រើប្រាស់ជារៀងរហូតនោះទេ គឺត្រូវតែមានការកំណត់ច្បាស់លាស់ និងការទទួលខុសត្រូវពីម្ចាស់សេវាករ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.