Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ល្បែងកន្ទុយលេខ (ឆ្នោតយួន) កំពុងបើកលេងយ៉ាងរំភើយ នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ មិនរំខានដល់សមត្ថកិច្ច ឬអាជ្ញាធរទាល់តែសោះ
    សន្តិសុខសង្គម

    ល្បែងកន្ទុយលេខ (ឆ្នោតយួន) កំពុងបើកលេងយ៉ាងរំភើយ នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ មិនរំខានដល់សមត្ថកិច្ច ឬអាជ្ញាធរទាល់តែសោះ

    December 5, 2023Updated:December 5, 202314 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ល្បែងកន្ទុយលេខ ដែលគេស្គាល់ថាជាឆ្នោតយួន កំពុងបើកលេងយ៉ាងអនាធិបតេយ្យនៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយមិនរំខានដល់សមត្ថកិច្ច ឬអាជ្ញាធរភូមិ-សង្កាត់ បន្តិចសោះ ឯណាទៅគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ឯណាទៅអនុសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្លាប់បានបាក់ដាក់បញ្ជាក់ដាច់ណាត់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនោះ ?

    កាលណា​មានល្បែងស៊ីសងនៅក្នុងមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ច្បាស់ណាស់ វានឹងអាចកើមានអំពើចោរកម្ម លួចឆក់ប្លន់ និងហិង្សានៅក្នុងគ្រួសារ ជាដើម ។

    ជាក់ស្តែងល្បែងកន្ទុយលេខ ឆ្នោតយួន ដែលកំពុងបើកលេងយ៉ាងអនាធិបតេយ្យនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅនេះ គឺកំពុងអូសទាញឲ្យប្រជាពលរដ្ឋមួយចំនួនឈ្លក់វង្វេងរហូតអស់លុយពីខ្លួន កើតអារម្មណ៍មួម៉ៅជះកំហឹងដាក់ក្រុមគ្រួសារសាច់ញាតិ ខ្លះឈានដល់ប្រើអំពើហិង្សាក៏មាន ។

    ប្រជាពលរដ្ឋ សំណូមពរយ៉ាងទទូច ដល់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មេត្តាចាត់វិធានការទៅលើល្បែងកន្ទុយលេងខុសច្បាប់ នៅក្នុងមូលដ្ឋានសង្កាត់ក្បាលកោះនេះផង បើពុំនោះទេ វានឹងបង្កអសន្តិសុខ កើតមាន​អំពើលួច​ ឆក់ ប្លន់ និងអំពើហិង្សាជាក់ជាមិនខាន ជាក់ជាមិនខាន ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.