Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អតីតទណ្ឌិតម្នាក់ត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន រឹបអូសបាន ១០កញ្ចប់តូច
    សន្តិសុខសង្គម

    អតីតទណ្ឌិតម្នាក់ត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន រឹបអូសបាន ១០កញ្ចប់តូច

    August 22, 202524 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    អតីតទណ្ឌិតម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះរបស់ខ្លួន។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងខ្លួន ហើយធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំរួចមកហើយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ សីហា ២០២៥ វេលាម៉ោង ១៣:៤០នាទី នៅចំណុចភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង។

    លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ចាប ឆៃ (ប្រុស, ២៩ឆ្នាំ)។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា ជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះរបស់ខ្លួន កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឬស និងប្រជាការពារ បានចុះទៅដល់ទីតាំងភ្លាមៗ។

    លោកអធិការបានបន្តថា ពេលទៅដល់ កម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យកំពុងអង្គុយនៅលើគ្រែក្រោមសំយាបផ្ទះ។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងដកហូតបានវត្ថុតាងនៅនឹងកន្លែងរួមមាន ថ្នាំញៀនចំនួន ១០កញ្ចប់តូច, ទូរស័ព្ទដៃម៉ាក Vivo ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ តាមការធ្វើតេស្ត ជនសង្ស័យមានលទ្ធផលវិជ្ជមាន(+)សារធាតុញៀន។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំង ១០កញ្ចប់នេះជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅភ្នំពេញក្នុងតម្លៃ ១០០.០០០រៀល ដើម្បីយកមកជួញដូរនិងប្រើប្រាស់។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.