Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មន្ត្រីរាជការម្នាក់ជិះម៉ូតូបុកយានយន្តចតចោលលើទ្រូងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ ឯភាគីម្ខាងទៀតបើករត់គេចបាត់
    សន្តិសុខសង្គម

    មន្ត្រីរាជការម្នាក់ជិះម៉ូតូបុកយានយន្តចតចោលលើទ្រូងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ ឯភាគីម្ខាងទៀតបើករត់គេចបាត់

    February 18, 20262 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    មន្ត្រីរាជការម្នាក់បានរងរបួសធ្ងន់បាក់ឆ្អឹងជើងខាងស្ដាំ និងបែកសាច់ក្បាលលើថ្ងាស បន្ទាប់ពីជិះម៉ូតូទៅបុកយានយន្តមិនស្គាល់អត្តសញ្ញាណ ១គ្រឿងដែលចតចោលនៅលើទ្រូងផ្លូវពេញទំហឹង ខណៈដែលយានយន្តបង្កនោះបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ កុម្ភៈ ២០២៦ វេលាម៉ោង ២២ និង០៤នាទី នៅលើផ្លូវជាតិលេខ២១ (ខាងត្បូងស្ពានព្រែកឈឹម) ស្ថិតនៅក្នុងភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុង គីមអេង (ប្រុស, ៣៦ឆ្នាំ) មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U-3731 ដោយមានពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយត្រឹមត្រូវ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង (ពីសំពៅពូនទៅក្រុងតាខ្មៅ)។

    លោកអធិការបានឲ្យដឹងទៀតថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះក៏បានបើកបុកជាមួយយានយន្តមិនស្គាល់អត្តសញ្ញាណ ១គ្រឿងដែលបានចតនៅលើទ្រូងផ្លូវខាងកើតពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ និងខូចខាតម៉ូតូយ៉ាងដំណំ។ ភ្លាមៗនោះ ភាគីយានយន្តបង្កមិនបាននៅដោះស្រាយនោះទេ ដោយបានបើករត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចចុះទៅដល់។

    លោកអធិការបានបញ្ជាក់ថា ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងរថយន្តសាមុយរបស់មន្ទីរពេទ្យតេជោសែនស្រុកកោះធំ ដឹកបញ្ជូនទៅសង្គ្រោះ និងព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ចំណែកឯកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានចុះមកវាស់វែងបាញ់ថ្នាំសម្គាល់ចំណុចប៉ះទង្គិច និងបានយកម៉ូតូរងគ្រោះមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។ បច្ចុប្បន្ន សមត្ថកិច្ចសន្និដ្ឋានបឋមថាគ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរយានយន្តមិនស្គាល់អត្តសញ្ញាណចតលើទ្រូងផ្លូវខ្វះការប្រុងប្រយ័ត្ន ហើយកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណយានយន្តបង្កខាងលើ ដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.