Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ដេប៉ូខ្សាច់របស់ឧកញ៉ា លឹម សុផា ដែលធ្លាប់ត្រូវ​អាជ្ញាធរ​បិទផ្អាក ២លើក ដោយសារអត់ច្បាប់ បានបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ​បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរដូចដើមឡើងវិញ
    សន្តិសុខសង្គម

    ដេប៉ូខ្សាច់របស់ឧកញ៉ា លឹម សុផា ដែលធ្លាប់ត្រូវ​អាជ្ញាធរ​បិទផ្អាក ២លើក ដោយសារអត់ច្បាប់ បានបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ​បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរដូចដើមឡើងវិញ

    December 12, 2023Updated:December 12, 202378 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ដេប៉ូខ្សាច់របស់លោកឧកញ៉ា លឹម សុផា​ នៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលធ្លាប់ត្រូវបានអាជ្ញាធរក្រុងតាខ្មៅ ចុះទៅបិទផ្អាក ២លើក ដោយសារធ្វើអាជីវកម្ម​គ្មានច្បាប់អនុញ្ញាតិនោះ ពេលនេះបាន​បើកដំណើរការដឹកខ្សាច់ចេញយ៉ាងគគ្រឹកគគ្រេង និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរដូចដើមឡើងវិញហើយ ។ ​

    ប្រជាពលរដ្ឋក្នុងសង្កាត់រកាខ្ពស់បានលើកឡើងថា ទីតាំង​ដេប៉ូខ្សាច់របស់លោកឧកញ៉ា លឹម សុផា ខាងលើនេះ បានបើកដំណើរការយូរខែមកហើយ ក្រោយមកក៏ឃើញអាជ្ញាធរចុះបិទផ្អាកសកម្មភាពចំនួន២លើកផងដែរ ​ប៉ុន្តែបានមួយរយៈខ្លី​ស្រាប់តែ ឃើញបើកធ្វើអាជីវកម្មឡើងវិញយ៉ាងគគ្រឹកគគ្រេង ដោយមានរថយន្តជាច្រើនគ្រឿង ចេញចូលដឹកជញ្ជូនខ្សាច់ទាំងយប់ទាំងថ្ងៃ ចុចស៊ីប្លេរ បង្កការំខាន រកដេកពូនមិនបាននោះទេ ។ ជាងនេះទៅទៀត រថយន្តដឹកខ្សាច់ពោញៗហៀរទ្រុង មិនគ្របឱ្យបានត្រឹមត្រូវ ជ្រុះហូរខ្សាច់ពេញផ្លូវ ហុយ និងរអិលពិបាកធ្វើដំណើរខ្លាំងណាស់ ​ពិសេស ធ្វើឱ្យស្រុតខូចផ្លូវជាអន្លើរៗហើយ ​ ហាក់គ្មានកោតញញើតច្បាប់ និងគ្មានមន្ត្រីជំនាញ ឬអាជ្ញាធរ ណាចេញមកត្រួតពិនិត្យ និងប្រើវិធានការច្បាប់បង្ក្រាបដេប៉ូល្មើសច្បាប់មួយនេះទាល់តែសោះ ឬមួយស្លុតជាមួយអំណាចទឹកលុយរបស់ម្ចាស់ទីតាំង ឬក៏មានអ្វីលាក់បាំងនៅពីក្រោយទេដឹង?

    ប្រជាពលរដ្ឋបានបន្តទៀតថា ដេប៉ូខ្សាច់ខាងលើ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ ​ម្ចាស់ដេប៉ូនៅបាន​លុបព្រែកប្រវត្តិសាស្ត្រ (ព្រែកឆ្តោរ) ប្រវែងជិត ៣០០ម៉ែត្រ យកធ្វើជាកម្មសិទ្ធិទៀតផង ។ ​

    ពាក់ព័ន្ធនឹងករណីនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីសំណាក់ម្ចាស់ដេប៉ូខ្សាច់ខាងលើបានទេ ហើយអង្គភាពយើងក៏បានទូរស័ព្ទទំនាងទំនងសុំការបំភ្លឺពីលោក ​ឃឹម សំភារ អភិបាលក្រុងតាខ្មៅ ដើម្បីឲ្យលោកបញ្ជាក់ថា តើដេប៉ូខ្សាច់ខាងលើ មានច្បាប់ ឬ គ្មានច្បាប់ ? ប៉ុន្តែលោកអភិបាលក្រុងតាខ្មៅ ឆ្លើយថា ជាប់រវល់ប្រជុំ ។ ​​​អង្គភាពសារព័ត៌មានយើង បានព្យាយាមផ្ញើសំណេរជាសំណួរតាមប្រព័ន្ធតេឡេក្រាមទៅលោកបន្ថែមទៀត ប៉ុន្តែមិនឃើញលោក​ចូលមើលឆ្លើយតបនោះឡើយ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.