Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ពលរដ្ឋល្អរាយការណ៍! ប៉ូលិសចុះឡោមព័ទ្ធដីឡូតិ៍បង្ក្រាបសង្វៀនបញ្ជល់មាន់ ឃាត់ខ្លួនបាន ២នាក់ និងដកហូតម៉ូតូ ៤គ្រឿង
    សន្តិសុខសង្គម

    ពលរដ្ឋល្អរាយការណ៍! ប៉ូលិសចុះឡោមព័ទ្ធដីឡូតិ៍បង្ក្រាបសង្វៀនបញ្ជល់មាន់ ឃាត់ខ្លួនបាន ២នាក់ និងដកហូតម៉ូតូ ៤គ្រឿង

    February 18, 202644 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ សហការជាមួយកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍ បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង ដោយធ្វើការឃាត់ខ្លួនមនុស្ស ២នាក់ និងដកហូតវត្ថុតាងមាន់ និងម៉ូតូ ៤គ្រឿងបញ្ជូនទៅអធិការដ្ឋាន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ កុម្ភៈ ២០២៦ វេលាម៉ោង ១៥ និង៥៣នាទី នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ដែលត្រូវបានឃាត់ខ្លួនមិនមានសារធាតុញៀនក្នុងទឹកនោមនោះទេ រួមមានទី១ឈ្មោះ តេង ឡាវ (ប្រុស, ៣៥ឆ្នាំ) ជាកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល និងទី២ឈ្មោះ ឆុម ញឹម (ប្រុស, ៣៥ឆ្នាំ) ជាកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ លោកអធិការបានបន្តថា វត្ថុតាងដែលកម្លាំងជំនាញចាប់យកបានរួមមានសត្វមាន់ឈ្មោល ១ក្បាល និងម៉ូតូ ៤គ្រឿងរួមមានម៉ាកហុងដាវ៉ារីអូពណ៌សពាក់ស្លាកលេខកម្ពុជា LANG១៧ ម៉ាកស៊ុយហ្ស៊ុយគីឡេតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 1HX៤៥២៣ ម៉ាកស៊ុយហ្ស៊ុយគីណិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខត្បូងឃ្មុំ 1H២២២៥ និងម៉ាកស៊ុយហ្ស៊ុយគីស្មាស់វីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1BT០៦២៥។

    លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលក្រាំងម្កាក់ និងកម្លាំងប្រជាការពារភូមិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថានៅទីតាំងដីឡូតិ៍ខាងលើមានការលេងល្បែងស៊ីសងខុសច្បាប់ដោយលួចលាក់បញ្ជល់សត្វមាន់។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្ដិ៍បានសហការជាមួយកម្លាំងផ្នែកជំនាញ និងកម្លាំងអន្តរាគមន៍ ចុះទៅដល់ទីតាំងកើតហេតុ រួចធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានទៅឈរមើលគេលេងបញ្ជល់សត្វមាន់ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.