Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ប៉ូលិសស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបំផ្លាញទ្រព្យសម្បត្តិ គំរាមកំហែងសម្លាប់ និងប្រើប្រាស់គ្រឿងញៀន
    សន្តិសុខសង្គម

    ប៉ូលិសស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបំផ្លាញទ្រព្យសម្បត្តិ គំរាមកំហែងសម្លាប់ និងប្រើប្រាស់គ្រឿងញៀន

    June 8, 20254 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា គំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះ និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទីយប់ នៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ សាំង សម្បត្តិ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង។

    លោកអធិការបានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សិដ្ឋ ឧត្តម (ស្វិត) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង។ ក្រោយឃាត់ខ្លួន លទ្ធផលតេស្តទឹកនោមជនសង្ស័យបង្ហាញថាវិជ្ជមាន (+) សារធាតុញៀន។ វត្ថុតាងចាប់យកបានរួមមាន៖ កាំបិតផ្គាក់ចំនួន ១ដើម។ ចំណែកសម្ភារៈខូចខាតគឺទ្រព្យសម្បត្តិមួយចំនួន**។

    លោកអធិការបានបន្តថា នៅវេលាម៉ោង ២២:៣០នាទីយប់ ថ្ងៃកើតហេតុ ជនរងគ្រោះកំពុងនៅផ្ទះជាមួយប្រពន្ធ ពេលនោះជនសង្ស័យបានកាន់កាំបិតផ្គាក់សំដៅមកផ្ទះជនរងគ្រោះ ហើយបានស្រែកសួររកម្ដាយនិងកូន រួមទាំងបានគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះទៀតផង។ ពេលនោះ ជនរងគ្រោះនិងក្រុមគ្រួសារបានរត់ចេញពីផ្ទះឲ្យគេជួយ។ ស្រាប់តែជនសង្ស័យរកជនរងគ្រោះមិនឃើញ ក៏បានកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះតែម្តង។

    លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ព្រែកគយ បានចេញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.