Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បុរសម្នាក់ មិនដឹងយ៉ាងមិច ស្រាប់តែរត់ឆ្លងកាត់មុខរថយន្ត ​បុកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
    សន្តិសុខសង្គម

    បុរសម្នាក់ មិនដឹងយ៉ាងមិច ស្រាប់តែរត់ឆ្លងកាត់មុខរថយន្ត ​បុកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

    October 22, 2024Updated:October 22, 202421 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    គ្រោះថ្នាក់ចរាចរដ៏រន្ធត់ ខណៈរថយន្តធន់ធំកំពុងបើក​បរ ស្រាប់តែមានបុរសម្នាក់ មិនដឹងមានមូលហេតុអ្វី បានរត់ឆ្លងកាត់ផ្លូវពីមុខរថយន្ត បណ្តាលឲ្យបុកពេញទំហឹងរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹក​បញ្ជូនទៅសង្គ្រោះ តែអកុសល ជនរងគ្រោះបានស្លាប់​ពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៣.៤០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុច កំណាត់ផ្លូវមហាវិថីស៊ីជីងពីង (បឹងត្នោត) ស្ថិតភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

    ជនរងគ្រោះ ​មានឈ្មោះ ឃឿន សុបញ្ញា អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅឯភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល និងបានមកស្នាក់នៅផ្ទះជួល ក្នុងភូមិលេខ 1(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    បើតាមបុរសវ័យចំណាស់ម្នាក់ ​សុំមិនបញ្ចេញឈ្មោះ ដែលបានឃើញហេតុការ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសជាជនរងគ្រោះដើរម្នាក់ឯងអែបខាងស្តាំលើចិញ្ចើមផ្លូវពីលិចទៅកើត បានបន្តិចក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបើកពីលិចមកកើតដែរ លុះពេលរថយន្តជិតមកដល់ទន្ទឹមជនរងគ្រោះ ក៏ស្រាប់តែឃើញជនរងគ្រោះរត់ឆ្លងកាត់ពីខាងមុខរថយន្ត  ដែលបណ្តាលអោយរថយន្តបុកពេញទំហឹងហើយរថយន្តព្យាយាមបើករត់គេចបាត់ មុនពេលសមត្ថកិច្ចទៅដល់ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.