Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ប្រធានភូមិបាលស្រុកពញាឮ កំពុងបង្កើតគម្រូមិនល្អដល់ពលរដ្ឋ ខណៈដែលលោកជាមន្ត្រីអនុវត្តច្បាប់ បែជាសង់សំណង់រឹងរំលោភយកដីទន្លេ បំពាន​​ច្បាប់ទៅវិញ
    សន្តិសុខសង្គម

    ប្រធានភូមិបាលស្រុកពញាឮ កំពុងបង្កើតគម្រូមិនល្អដល់ពលរដ្ឋ ខណៈដែលលោកជាមន្ត្រីអនុវត្តច្បាប់ បែជាសង់សំណង់រឹងរំលោភយកដីទន្លេ បំពាន​​ច្បាប់ទៅវិញ

    December 9, 2023Updated:December 9, 20236,484 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ នៅភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលគេស្គាល់ថា ជារបស់លោក ហ៊ាង គង់ផេង ​ប្រធានភូមិបាលស្រុកពញាឮ ​បានសាងសង់រំលោភចូលក្នុងផ្ទៃទន្លេ​ រាប់សិបម៉ែត្រ បានយ៉ាងរលូន ដោយគ្មានអ្នកណាហ៊ានហាមឃាត់នោះទេ ។

    ទង្វើនេះ វាកំពុង​បង្កើតនូវគម្រូអាក្រក់ខុសច្បាប់មួយដល់ប្រជាពលរដ្ឋ ព្រោះថា លោក ហ៊ាង គង់ផេង ជាមន្ត្រីអនុវត្តច្បាប់​ ប៉ុន្តែបែជាអង្គុយលើច្បាប់ ហ៊ានចាក់ដី ធ្វើរបង សង់ផ្ទះលំហែ រំលោភចូលក្នុងផ្ទៃទន្លេយ៉ាងអណាធិបតេយ្យ បំពាននឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលទៅវិញ ។

    ទាក់ទិននឹងករណីនេះ អង្គភាពសារព័ត៌មាន The Real មិនអាចទំនាក់ទំនងសុំការបំភ្លឺពី​លោក ហ៊ាង គង់ផេង ប្រធានភូមិបាលស្រុកពញាឮ បានទេ ដោយសារទូរស័ព្ទចូល តែលោកមិនលើកទទួល រីឯលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ក៏ដូចគ្នា ។ អង្គភាពយើង ក៏បានព្យាយាមទាក់ទងសុំការបំភ្លឺតាមប្រព័ន្ធតេឡេក្រាម ប៉ុន្តែទាំងលោកប្រធានភូមិបាល និងលោកអភិបាលស្រុកពញាឮ ​ចូលមើលហើយមិនឆ្លើយតបនោះទេ ។

    យោងតាមអនុក្រឹត្យ ស្តីពី​ ការគ្រប់គ្រងអាងទន្លេ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ គឺមិនអនុញ្ញាតឲ្យមានការសង់សង់សំណង់រឹងរំលោភចូលដីទន្លេឡើយ ហើយការសាង់សង់សំណង់ គឺត្រូវមានចម្ងាយយ៉ាងតិច ៥០ម៉ែត្រ ពីមាត់ច្រាំងទន្លេ ប៉ុន្តែភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ប្រធានភូមិបាលស្រុកពញាឮរូបនេះ បានសាងសង់រំលោភចូលក្នុងផ្ទៃទន្លេរាប់សិបម៉ែត្រតែម្តង តើលោកទទួលបានច្បាប់អនុញ្ញាតិពីអ្នកណា ?

    ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ពិសេស ឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាពិនិត្យមើល និងចាត់វិធានការទៅលើមន្ត្រីរបស់ខ្លួនផង​ បើពុំនោះទេ ច្បាស់ណាស់វានឹងក្លាយជាគម្រូអាក្រក់ និងខុសច្បាប់មួយ ដល់ប្រជាពលរដ្ឋឲ្យសាងសង់សំណង់រំលោភចូលដីទន្លេជាបន្តបន្ទាប់ជាក់ជាមិនខាន ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.