Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ម្យ៉ាងដែរ! ខ្ចីទូរសព្ទគេយកទៅបញ្ចាំចាយលុយអស់ រួចចូលខ្លួនសារភាពកំហុស ក្រោយដឹងថាម្ចាស់ដាក់ពាក្យបណ្តឹង
    សន្តិសុខសង្គម

    ម្យ៉ាងដែរ! ខ្ចីទូរសព្ទគេយកទៅបញ្ចាំចាយលុយអស់ រួចចូលខ្លួនសារភាពកំហុស ក្រោយដឹងថាម្ចាស់ដាក់ពាក្យបណ្តឹង

    September 15, 202516 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    យុវជនម្នាក់បានសុំខ្ចីទូរសព្ទដៃជាងម៉ូតូម្នាក់ដើម្បីទូរសព្ទទៅមិត្តភក្តិ តែបែរជាយកទៅបញ្ចាំយកលុយទៅចាយអស់ទៅវិញ។ ក្រោយកើតហេតុជនសង្ស័យបានចូលខ្លួនមកសារភាពកំហុស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង កាលពីថ្ងៃទី១៣ កញ្ញា ២០២៥។ ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី៤ កញ្ញា ២០២៥ នៅក្នុងបុរីពិភពថ្មី ១ ភូមិព្រែកសំរោង ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សាល សុវណ្ណ (ប្រុស, ១៧ឆ្នាំ) រស់នៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ ហេង សុភា (ប្រុស, ៣០ឆ្នាំ) មុខរបរជាងម៉ូតូ រស់នៅភូមិឃុំជាមួយគ្នា។

    លោកអធិការបានបន្តថា វត្ថុបាត់បង់គឺជាទូរសព្ទដៃ ១គ្រឿង ម៉ាក iPhone 12 Pro Max ពណ៌ទឹកប្រាក់។ តាមការឆ្លើយសារភាពរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ច ខ្លួនពិតជាបានសុំខ្ចីទូរសព្ទជនរងគ្រោះមែន ហើយបានយកទៅដាក់បញ្ចាំនៅភ្នំពេញបានប្រាក់ ២០០ដុល្លារ ហើយយកទៅចាយអស់ទៅវិញ។

    ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីឲ្យជួយស្រាវជ្រាវរហូតដល់ថ្ងៃទី១៣ កញ្ញា ២០២៥ ជនសង្ស័យក៏បានចូលខ្លួនមកសារភាពកំហុស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.