Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ប្ដីស្រវឹងស្រា កាប់ប្រពន្ធរបួសធ្ងន់ចំផ្ទៃមុខ ក្រោយទាស់សម្ដីគ្នារឿងការងារផ្ទះ នៅស្រុកកណ្ដាលស្ទឹង
    សន្តិសុខសង្គម

    ប្ដីស្រវឹងស្រា កាប់ប្រពន្ធរបួសធ្ងន់ចំផ្ទៃមុខ ក្រោយទាស់សម្ដីគ្នារឿងការងារផ្ទះ នៅស្រុកកណ្ដាលស្ទឹង

    June 1, 20252 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនបាន បន្ទាប់ពីបានប្រើហិង្សាកាប់ទៅលើប្រពន្ធរបស់ខ្លួនរបួសធ្ងន់ធ្ងរចំផ្ទៃមុខ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ២៣:៣០ នាទីយប់ នៅចំណុចភូមិថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ចាន់ ផល្លី ភេទស្រី អាយុ ៤៥ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ញ៉ាញ់ បូណា ហៅ ក្រឹម ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលត្រូវជាប្ដីរបស់ជនរងគ្រោះ។ វត្ថុតាងចាប់យកបានរួមមាន៖ កាំបិតកញ្ចែត ០១ ផ្លែដែកដងឈើ មានប្រវែង ៤២ សង់ទីម៉ែត្រ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គ្រាដែលជនរងគ្រោះបានត្រឡប់ពីលាងចានឲ្យគេមកដល់ផ្ទះ ក៏បានឃើញជនសង្ស័យកំពុងផឹកស្រាតែម្នាក់ឯងនៅក្នុងផ្ទះ។ ពេលនោះ ជនរងគ្រោះបាននិយាយទៅកាន់ជនសង្ស័យថា «បើមិនធ្វើការ ហើយនៅផ្ទះម៉េចមិនជួយសម្អាតនៅក្នុងផ្ទះផង»។ ជនសង្ស័យក៏បានតបវិញថា «ខ្ញុំបានលាងចាន និងសម្អាតនៅក្នុងផ្ទះហើយ»។ ក្រោយមក ពួកគេក៏បានទាក់សម្ដីគ្នា និងជេរគ្នាទៅវិញទៅមក ហើយជនសង្ស័យក៏បានប្រាប់ឲ្យជនរងគ្រោះទៅងូតទឹកសិន។ នៅពេលជនរងគ្រោះងូតទឹករួច ក៏បានដើរត្រឡប់មកវិញ ហើយបាននិយាយវែកញែករកខុសត្រូវជាមួយជនសង្ស័យ រួចក៏បានទាក់ពាក្យសម្ដីនឹងគ្នាជាថ្មី។ លុះដល់វេលាកើតហេតុ ពេលទាក់ពាក្យសម្ដីគ្នានោះបានធ្វើឲ្យជនសង្ស័យខឹងនឹងជនរងគ្រោះជាខ្លាំង។ ភ្លាមនោះ ជនសង្ស័យបានយកកាំបិតកញ្ចែតដែលនៅក្បែរខ្លួន កាប់សំដៅមកលើជនរងគ្រោះចំនួន ០១ កាំបិតចំផ្ទៃមុខខាងស្ដាំ បណ្ដាលឲ្យរបួសរយៈហូរឈាម និងដួលទៅលើដី។ បន្ទាប់មក ក្រុមគ្រួសាររបស់ជនរងគ្រោះបានមកដល់ ហើយបានបញ្ជូនជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង។ ដោយឃើញរបួសជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តកណ្ដាល រួចបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះអង្គឌួងក្រុងភ្នំពេញ។ ក្រុមគ្រួសារក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ថ្មីក៏បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.