Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អភិបាលខេត្តកណ្ដាល មន្ត្រីរាជការ កងម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្ត ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ
    ព័ត៌មានជាតិ

    អភិបាលខេត្តកណ្ដាល មន្ត្រីរាជការ កងម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្ត ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ

    April 28, 2024Updated:April 28, 202414 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំមន្ត្រីរាជការ កងម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្ត បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តអនុវត្តយ៉ាងស្វាហាប់ និងម៉ឺងម៉ាត់បំផុត ដោយគ្មានការរាថយ ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ សម្រាប់ជាផលប្រយោជន៍ប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា ។

    ការប្រកាសគាំទ្រយ៉ាងពេញទំហឹងរបស់មន្ត្រីរាជការ កងម្លាំង និងប្រជាពលរដ្ឋ ធ្វើឡើងក្នុងពិធីបុណ្យឆ្លងមហាកុដិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ព្រះចៅអធិការវវត្តកែវមុនីវ័ន ស្ថិតនៅភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ។

    ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ គឺ ជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹក ជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ គម្រោងព្រែកជីកហ្វូណន-តេជោ នឹងធ្វើឱ្យកកម្ពុជាចំណេញពេលវេលា ចំណេញចំងាយ ចំនេញនីតិវិធី និងថវិកា កាត់បន្ថយពេលវេលា ចំងាយ និងថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចេញចូល ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ កាត់បន្ថយការខូតខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវថ្នល់ផង ។

    ជាមួយគ្នានេះផងដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកាត់ខ្សែបូ និងសម្ពោធ ឆ្លងកុដិធម្មត្រ័យ ក្នុងវត្តកែវមុនីវ័ន និងដាក់ឱ្យប្រើប្រាស់ ដែលជាសមិទ្ធផលថ្មីមួយទៀត ជាមួយ និងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ស្រុកមុខកំពូលទាំងពុទ្ធចក្រ និងអាណាចក្រ ក្នុងវិស័យសេដ្ឋកិច្ច សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.