Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ទទួលព័ត៌មានពី App No Drug ក្រសោបបានមុខសញ្ញាជួញដូរ នាក់នៅកំពង់ស្វាយ
    សន្តិសុខសង្គម

    ទទួលព័ត៌មានពី App No Drug ក្រសោបបានមុខសញ្ញាជួញដូរ នាក់នៅកំពង់ស្វាយ

    February 18, 20255 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្រោយពីទទួលព័ត៌មានតាមរយៈអេបអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្លាំងអធិការនគរបាលស្រុកកៀនស្វាយសហការជាមួយមូលដ្ឋានបង្ក្រាបសំបុកចែកចាយគ្រឿងញៀនមួយ ឃាត់បានម្ចាស់ទំនិញម្នាក់និងអ្នកស៊ីឈ្នួលម្នាក់ បញ្ជូនទៅកាន់តុលាការ ។

    លោក វរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១៥និង១០នាទីរសៀល ថ្ងៃទី១៧ កុម្ភៈ ២០២៥កន្លងទៅនេះ នៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ហើយ ជនសង្ស័យទាំង២នាក់ រួមមាន ឈ្មោះ ផល សុភណ្ឌ័ ភេទប្រុស អាយុ៣៥ឆ្នាំ ជាម្ចាស់គ្រឿងញៀន រស់នៅភូមិកើតហេតុ និងឈ្មោះ ប៊ុន រតនៈ ហៅឆាយ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកស៊ីឈ្នួលកាន់លក់ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ។

    លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលសេចក្តីរាយការណ៍ពី App No Drug ថា នៅទីតាំងខាងលើ មានករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិកំពង់ស្វាយ ប៉ុស្តិឈើទាល និងកម្លាំងប្រជាការពារ ឡោមព័ទ្ធ ឃាត់បានជនសង្ស័យចំនួន២នាក់ និងឆែករកឃើញម្សៅ ស ថ្លា សង្ស័យសារធាតុញៀនម៉ាទឹកកក ជាក់ស្តែង ចំនួន៦កញ្ចប់មធ្យម ទម្ងន់១២,៦៧ក្រាម រួមជាមួយសម្ភារៈប្រើប្រាស់ និងវេចខ្ចប់ មួយចំនួនធំ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ ផល សុភណ្ឌ័ បានសារភាពថា ថ្នាំញៀនម៉ា ទឹកកកទាំងអស់នេះ ពិតជារបស់គេប្រាកដមែន និងបានលក់អស់មួយចំនួនហើយ ហើយបានទិញបុរសមិនស្គាល់ឈ្មោះម្នាក់ នៅម្តុំវត្តសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ដើម្បីយកមករំលែកជាកញ្ចប់តូចៗលក់ឱ្យអ្នកប្រើប្រាស់បន្ត។ ចំណែកឈ្មោះ ប៊ុន រតនៈ ក៏បានឆ្លើយផងដែរថា រូបគេចេះជក់គ្រឿងញៀនជាង៣ឆ្នាំមកហើយ និងធ្លាប់បានស៊ីឈ្នួលកាន់គ្រឿងញៀនរបស់ ផល សុភណ្ឌ័ យកទៅលក់ឱ្យអ្នកប្រើប្រាស់ចំនួន៣លើកផងដែរ ជាថ្នូរបានថ្នាំញៀនជក់ និងលុយចាយ ហើយបច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.