Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឯកឧត្តម គួច ចំរើន ចូលកាន់តំណែងជាអភិបាលខេត្តកណ្ដាល ជំនួសឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ចូលកាន់តំណែងជាអភិបាលខេត្តកណ្ដាល ជំនួសឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

    July 1, 2024Updated:July 1, 202421 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ឯកឧត្តម គួច ចំរើន ចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម គង់ សោភ័ណ្ឌ ដែលត្រូវទៅចូលកាន់មុខតំណែងថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

    ក្នុងពិធីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរដល់ ឯកឧត្តម គង់ សោភ័ណ្ឌ ដែលក្នុងអាណត្តិជាអភិបាលខេត្ត បានដឹកនាំ និងខិតខំអភិវឌ្ឍន៍ខេត្តកណ្តាលឲ្យមានការរីកចម្រើនបន្សល់ទុកនូវសមិទ្ធផលធំៗ និងស្នាដៃជាច្រើន ពិសេសរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ។

    បន្ថែមលើសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងនូវការផ្តាំផ្ញើរដល់ ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តថ្មី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ។ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ប្រជាពលរដ្ឋ ឲ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ ។

    សូមជម្រាបថា កាលពីព្រឹកមិញ មុនកម្មវិធី ឯកឧត្តម គួច ចំរើន ចូលកាន់តំណែង ជាអភិបាល នៃគណៈខេត្តកណ្ដាល ឯកឧត្តមបានបង្ហោះ ពាក្យពេចន៍ ពោរពេញទៅដោយអត្ថន័យ ហើយសារនោះក៏ត្រូវបានគេចាប់អារម្មណ៍ ស៊ែរបន្តៗគ្នា បង្ហាញពីការគាំទ្រ ឯកឧត្តម គួច ចំរើន ចូលកាន់តំណែង ជាអភិបាល នៃគណៈខេត្តកណ្ដាល នៅថ្ងៃនេះដើម្បី ឱ្យខេត្តមួយនេះកាន់តែមានសក្តានុពល ។

    ឯកឧត្តម គួច ចំរើន បានបង្ហោះថា ៖ «អ្នកកណ្តាល សុំផ្ញើខ្លួននិងការងារជោគជ័យផង ។ »

    ឯកឧត្តមបន្តថា ៖ «ក្នុងរយៈពេល១០ឆ្នាំ ខ្ញុំបានប្តូរការងារ៦កន្លែង ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម -ខេត្តព្រះសីហនុ-ខេត្តកណ្តាល។»

    ឯកឧត្តមថា ៖ «ការងារច្រើនកន្លែង ថ្មីរហូត ហត់បន្តិចមែនតែបទពិសោធន៍ច្រើន មិត្តភ័ក្រ្តក៏ច្រើន ទំនាក់ទំនងក៏ច្រើន ស្គាល់សង្គមនិងមនុស្សក៏ច្រើន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម និងក្តីនឹករលឹក។» ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.