កណ្តាល៖ នៅព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ រដ្ឋបាលស្រុកអង្គស្នួល បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យ ៩ វិច្ឆិកា នៅសាលាស្រុកអង្គស្នួល ក្រោមអធិបតីភាព លោក សា មុតធឿន ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួមដោយលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល, មន្ត្រីរាជការជុំវិញស្រុក និងកងកម្លាំងទាំងបីប្រភេទ ។
កម្មវិធីខាងលើនេះ ថ្នាក់ដឹកនាំស្រុកផ្ដោតលើពិធីបុណ្យឯករាជមួយដែលខ្មែរត្រូវបានប្រារព្ធ ហើយមិនអាចបំភ្លេចបាន ហើយពេលនេះគឺជាថ្ងៃទី០៨ ទេ តែយើងបានប្រារព្ធ ដល់ថ្ងៃបុណ្យឯករាជជាតិទី០៩ ខួបលើកទី៧០ គឺ(១៩៥៣-២០២៣) នៃរបបកម្ពុជា ត្រូវមានសេរីភាព និងឯករាជជាតិបរិបូរ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៃយើង ។
គណៈអធិបតីបានបញ្ជាក់ទៀតថា ទង្វើ ឬសកម្មភាពខាងលើនេះ គឺយើងបានប្រារព្ធធ្វើឡើង ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹង និងត្រងត្រាប់បង្កើតសេចក្ដីយល់ដឹងប្រារព្ធ ត.ៗ គ្នាទៅថ្ងៃអនាគត ហើយក៏អាចឱ្យកូន.ៗជំនាន់ក្រោយស្គាល់នូវប្រវត្តិសាស្ត្រផងដែរ ៕ ដោយ ខាត់ សុខឿន




