ព័ត៌មានជាតិ

សន្តិសុខសង្គម

កោះកុង៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកោះកុង ចុះចាប់ឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូលចំនួន ០៣គ្រឿង នៅចំណុចផ្សេងៗគ្នារួមមាន៖ ១.រថយន្តម៉ាក NISSAN NAVARA ពណ៌ប្រផេះ…

កំពង់ស្ពឺ៖ ក្រោយមានករណីក្រុមឧត្តមសេនីយ៍ផ្កាយ១ ផ្កាយ២ ផឹកស៊ី ចាក់ធុងបាស់ បាញ់បោះសេរីកក្រើករាត្រីលើខ្នងភ្នំគីរីរម្យរួចមក នៅព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យក្នុងបរិវេណផ្ទះរបស់ឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ​ដោយរើសបានសម្បកគ្រាប់ចំនួន ២០៣​គ្រាប់…

កំពង់ស្ពឺ៖ ស្នូរគ្រាប់កាំភ្លើងលាន់លឺយ៉ាងខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ដោយស្នូរគ្រាប់កាំភ្លើងនេះ លឺចេញពីផ្ទះរបស់អ្នកធំម្នាក់ ដែលកំពុងមានកម្មវិធីជប់លៀង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលោកផ្កាយ២…

មន្ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីម៉ាក់រ៉ូឡូបាញ់ឡើងលើចំនួនមួយគ្រាប់ ក្រោយ​ផឹកស្រវឹងមាន​​ទំនាស់ពាក្យសម្ដីនឹងគ្នា ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។…

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ​នៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក៧ ក៤ និង ក១ សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ…

​​នាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានឲ្យដឹងថា៖​ «ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ទៀត​ គឺមិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​…

ព្រះសីហនុ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ​ស្រាវជ្រាវឃាត់ខ្លួន​ពាក់ព័ន្ធនឹង​ករណីហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងធ្វើឲ្យខូចខាតដោយចេតនា (ដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំហូបផ្លែជាច្រើនដើម) ។ ការឃាត់ខ្លួននេះ ធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ…

ក្រុមចរាចរលុយក្លែងក្លាយ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចុះបង្ក្រាប ដោយបានផ្ទុះអាវុធជាច្រើនគ្រាប់ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ ដកហូតរថយន្ដចំនួន ២គ្រឿង ។ មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក ដោយដេញពីក្រុងសៀមរាបរហូត ដល់ស្រុកពួក…

ភ្នំពេញ៖ ជនជាតិជប៉ុនចំនួន ២៥នាក់ ដែលត្រូវបានចាប់ខ្លួននៅកម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកតាមទូរស័ព្ទចេញពីម្តុំផ្ទះល្វែង ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ។ នេះបើតាមការឱ្យដឹងពីនាយឧត្តមសេនីយ៍ កែវ វណ្ណថន…

កំពង់ឆ្នាំង៖ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បន្ទាប់ពីជនដៃដល់រូបនេះ បានកាប់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា នៅចំណុចមុខវត្តថ្មកែវ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ…

ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកម្មសិក្សាការីស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារក្នុងរដ្ឋបាលខេត្តកណ្ដាល ចំនួន ៣០៣នាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន…

ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ ចុះបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង…

កាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មានអគ្គិភ័យបានឆាបឆេះ រោងចក្រផលិតស្បែកជើង (អ.ជី ហ្វូតវែរ ខេមបូឌា អ.ក) ស្ថិតនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល…

រដ្ឋបាលស្រុកវាលវែង បានចេញលិខិតបំភ្លឺ ពាក់ព័ន្ធករណីការឈូសឆាយដីធ្លី នៅចំណុចស្រែអំពិល ស្ថិតក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ការបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយនូវអត្ថបទដែលមានខ្លឹមសារថា៖…

ប្រជាពល​ ​អ្នកដំណើរ​ ដែលបានជិះឆ្លងកាត់ស្ពានព្រែកសំរោង បាន​នាំគ្នាស្ងើចសសើរមិនដាច់ពីមាត់ អំពើសំណង់ដ៏ធំមហិមាមួយកន្លែង នៅខាងជើងស្ពានព្រែកសំរោង ត្រើយខាងកើត ​ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់បង្ហួតរាងយ៉ាងសង្ហា ពីក្បាច់ក្បូរ និងការចាក់គ្រឹះយ៉ាងរឹងមាំចូលមកដីចំណីទន្លេ ។…

បុរស ជាជនបរទេសម្នាក់ ត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លាប់នៅបន្ទប់ជួល ខណៈដែលជនបរទេសរូបនោះ អង្គុយជក់បារី នៅលើបន្ទប់ ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះកំពុងអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ ។ ហេតុការណ៍នេះ បានកើតឡើង កកាលពីវេលាម៉ោងប្រមាណ ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦…

កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ…

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរជាប់ជាយដែន និងកម្លាំងជំនាញ ត្រូវទប់ស្កាត់អំពើជួញដូរមនុស្ស និងទំនិញខូចគុណភាពលួចនាំចូលពីប្រទេសជិតខាង ។ ឯកឧត្តម ស សុខា ថ្លែងណែនាំបែបនេះ…

ជនសង្ស័យម្នាក់ បានចូលទៅទិញស្រាបៀរចំនួន ២កំប៉ុង ខណៈដែលម្ចាស់រវល់តែទៅយកស្បោងច្រកឱ្យ ស្រាប់តែជនសង្ស័យរូបនេះឆ្លៀតឱកាស ឆក់ទូរសព្ទអាហ្វូនភ្នែកបីរបស់អ្នកលក់រត់បាត់ ក៏ត្រូវម្ចាស់ទូរសព្ទប្តឹងកម្លាំងអាវុធហត្ថឱ្យជួយឃាត់ខ្លួន ។ ហេតុការណ៍ឆក់ទូរសព្ទដៃខាងលើ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះលក់ទំនិញចាប់ហួយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត…

ជនសង្ស័យ ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងអង់តែនទូរសព្ទ ចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចទីតាំងបង្គោលអង់តែនសេវ៉ាទូរសព្ទ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ៣យប់…