ព័ត៌មានជាតិ

សន្តិសុខសង្គម

ជនសង្ស័យ ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងអង់តែនទូរសព្ទ ចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចទីតាំងបង្គោលអង់តែនសេវ៉ាទូរសព្ទ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ៣យប់…

យុវជនម្នាក់ ត្រូវជនសង្ស័យលបកាប់នឹងកាំបិតផ្គាក់ ត្រូវចំសៀតផ្កា បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។…

ជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះរបស់ប្រជាពលរដ្ឋ ចូលទៅលួចទ្រព្យសម្បត្តិ ស្របពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពើក កំពុងល្បាតប្រទះឃើញ ដេញតាមក្របួចជាប់ ៣នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ២រំលងអធ្រាត្រ…

កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានរថភ្លើងមួយខ្សែ ធ្វើដំណើរដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ស្រុកអង្គរជ័យ ខេត្តកំពត ក្បាលរថភ្លើងបានឆាបឆេះដោយមិនដឹងមូលហេតុ…

បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ ក្មេងស្រីរងគ្រោះ ប្តឹងចោទប្រកាន់ថា បាន​​ធ្វើសកម្មភាពរំលោភសេពសន្ទវៈទៅលើកូនស្រីរបស់គាត់ រហូតបានសម្រេច ព្រមទាំងគំរាមសម្លាប់ក្មេងស្រីរងគ្រោះទៀតផង ប្រសិនបើនាងហ៊ាននិយាយប្រាប់គេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី០៣ ខែកុម្ភៈ…

បុរស​ម្នាក់ ​បានដើរ​គាស់​មើម​រមៀត​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ស្រាប់តែ​ជាន់​គ្រាប់​មីន ​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​ពីរ និង​របួស​ដៃ​ខ្លះ​ផង ហើយ​ត្រូវ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែនគោក​លេខ​៣១០ ដែល​ប្រចាំការ​តាម​ប៉ុស្ដិ៍​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ជួយ​អន្តរាគមន៍​សែង​ចេញពី​ចំណុច​កើតហេតុ រួច​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៩ព្រឹក ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ…

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ទីតាំងមួយកន្លែង យីហោ «ហ័ង ស៊ឹហូលីដេ» ​ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុង​បង្កប់ទៅដោយល្បែងស៊ីសងប្រភេទកាស៊ីណូ ហើយនៅព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមាន​ជនជាតិចិនជាច្រើននាក់ បានសម្រុកចូលលេងកម្សាន្តយ៉ាងសប្បាយ ហាក់មិនញញើតនឹងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ ។…

លោក ខេង យ័ន អភិបាលក្រុងកែប ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែងហើយ ​នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ។ ពាក់ព័ន្ធនឹងការបញ្ចប់មុខតំណែង អភិបាលក្រុងកែបនេះ ​សម្តេចមហាបវរធិបតី…

អតិថិជនម្នាក់ ​បានបង់រំលស់ខុនមួយកន្លែង ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលក្រុមហ៊ុនសាងសង់​មានឈ្មោះថា «យិន យី វេនឈ័រ ខូអិលធីឌី» ​​។ ដោយអតិថិជនអត់ការធ្មត់នឹងរង់ចាំសន្យារបស់ក្រុមហ៊ុនទៀតហើយ ព្រោះសន្យាទាំងអស់នោះ គឺជាសន្យាខ្យល់តែប៉ុណ្ណោះ ដូចនេះ អតិថិជនបានសម្រេចទុកភារកិច្ចជូនទៅមេធាវី…

មានការបែកធ្លាយនូវរូបភាព ទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង ជ្រកក្រោមស្លាក «លេខ៩ អន្តរជាតិ» ដោយបានបើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ ។ ទីតាំងខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លឺល្បីថា មានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ…

ក្រសួងព័ត៌មាន បានចេញប្រកាសសម្រេចលុបអាជ្ញាប័ណ្ណ គេហទំព័រ ជីជីធីវី www.gg-tv.net ក្រោយម្ចាស់អង្គភាពបំពានលើមាត្រា៧ ចំណុចទី១១ នៃច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ​សហការជាមួយកម្លាំងប៉ុស្តិ៍គគីរ និងប៉ុស្តិ៍ដីឥដ្ឋ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ពាក់ព័ន្ធ​ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបិទហែរទីងមោងទេ ក៏ប៉ុន្តែរាល់ការហែរទីងមោង គណៈកម្មការគ្រប់គ្រងទីងមោង នៃវត្តនីមួយៗ ត្រូវរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់សាធារណៈ និងរក្សាតម្លៃវប្បធម៌ជាតិយើងឲ្យបានល្អប្រសើរ ។ ជាមួយគ្នានោះ ឯកឧត្ដម…

បុរសជនជាតិបង់ក្លាដេសម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសបាក់ដៃខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តដែលកំពុងឈប់នៅលើទ្រូងផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ឯកឧត្តម គួច ចំរើន ចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តកណ្តាល…

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅកៀពីក្រោយម៉ូតូមួយគ្រឿងទៀត រួចរេចង្កូតមកឆ្វេងទៅបុកជាមួយរថយន្តហាយលែនឌ័រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ…

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្តម គួច ចំរើន ពីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម…

បុរសម្នាក់ ដែលក្រុមគ្រួសារអះអាងថា មានជំងឺសសៃប្រសាទ ហើយតែងតែផឹកស្រាបៀនោះ ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតជាប់នឹងមែកដើមអំពិលទឹកបារាំង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ…

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៧២០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥…