Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » រថយន្ដធុនធំ បុកម៉ូតូ ៨គ្រឿង លើស្ពានព្រែកក្ដាម, ផ្ដើមចេញពីការឈប់ម៉ូតូមើលគ្រោះថ្នាក់ចរាចរណ៍ដែលស្លាប់ម្នាក់លើដងផ្លូវ
    សន្តិសុខសង្គម

    រថយន្ដធុនធំ បុកម៉ូតូ ៨គ្រឿង លើស្ពានព្រែកក្ដាម, ផ្ដើមចេញពីការឈប់ម៉ូតូមើលគ្រោះថ្នាក់ចរាចរណ៍ដែលស្លាប់ម្នាក់លើដងផ្លូវ

    January 31, 20251 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    រថយន្ដដឹកទំនិញធុនធំមួយគ្រឿង បានបុករះម៉ូតូ ៨គ្រឿង នៅលើស្ពានព្រែកក្តាម បណ្ដាលឲ្យរងការខូចខាត ហើយសំណាងណាស់ ដែលមិនបណ្តាលឱ្យមានអ្នករងរបួស ដែលហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី៣០ មករា ២០២៥ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ។

    ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីរថយន្ដធុនធំដឹកទំនិញបុកម៉ូតូ ៨គ្រឿងនេះ គឺផ្ដើមចេញពីការឈប់ម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរណ៍ទីមួយ ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ដោយហេតុការណ៍ដំបូងនោះ គឺមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង បានបុកអ្នកជិះម៉ូតូម្នាក់បណ្ដាលឲ្យស្លា-ប់ភ្លាៗ ។ នៅពេលដែលសមត្ថកិច្ចកំពុងអន្ដរាគមន៍ ក៏មានប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរផ្សេងទៀត នាំគ្នាឈប់មើលលើដងផ្លូវ ។ នៅពេលនោះ ក៏មានរថយន្ដដឹកទំនិញធុនធំមួយមកដល់ ក៏បុករះម៉ូតូចំនួន ៨គ្រឿង ដែលកំពុងឈប់មើលករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងការខូចខាត តែមិនមានអ្នករងរបួសឡើយ សម្រាប់ករណីទីពីរនេះ ។

    ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការវាស់វែង ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ចំពោះរថយន្ដបង្កករណីទី១ ដែលបណ្ដាលឲ្យមានអ្នកស្លាប់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ ប្រភព FN

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.